សមត្ថកិច្ចបញ្ជូនខ្លួនលោក គង់ ម៉ាស់ សកម្មជនអតីតបក្សប្រឆាំង ឲ្យតុលាការសម្រេចដាក់គុកតាមច្បាប់

(ភ្នំពេញ)៖ ក្រោយពីបញ្ចប់នីតិវិធីនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅម៉ោងជិត១២ ថ្ងៃត្រង់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនលោក គង់ ម៉ាស់ សកម្មជនរបស់អតីតបក្សប្រឆាំង ប្រចាំខេត្តស្វាយរៀង មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ 

សូមជម្រាបជូនថា លោក គង់ ម៉ាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងហាងកាហ្វេ យីហោ អាលម៉ុន (ALmond) ស្ថិតនៅជិតស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ។

សមាជិកក្រុមការងារ និងជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក គង់ ម៉ាស់ ត្រូវចាប់ខ្លួនពាក់ព័ន្ធ ករណី បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ប៉ះពាល់ដល់ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងក្នុងគោលបំណងញុះញង់ឲ្យមហាជនយល់ច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕ (SN-ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com