ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ «ទីក្រុងរស្មីមង្គល»

(ព្រះសីហនុ)៖ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ «ទីក្រុង រស្មីមង្គល» សម្រាប់អាគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅ ដែលមានអគារសរុប៣៦អគារ ស្ថិតលើផ្ទៃដីសរុបទំហំ១០ហិកតា ក្នុងខេត្តព្រះសីហនុ។

អគ្គនាយកក្រុមហ៊ុន ខេ៩៩គ្រុប(K99 Group) ឯកឧត្តម ឬទ្ធី រស្មី បានបញ្ជាក់ប្រាប់ Swift News ថាការសាងស់អាគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅ របស់ «ទីក្រុង រស្មីមង្គល»នេះ គឺជាការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាមគ្គុទេសន៍ដ៏ឆ្នើម ឈ្លាសវៃ ដឹកនាំប្រទេសមាន សុខសន្តិភាព ពេញលេញ មានការរីកចម្រើន ការអភិវឌ្ឍន៍លើគ្រប់វិស័យឥតឈប់ឈរ។

អគ្គនាយកក្រុមហ៊ុន ខេ៩៩គ្រុប ក៏បានបញ្ជាក់ផងដែរថា គម្រោងនៃការសាងសង់ អាគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅទាំង៣៦អគារ លើផ្ទៃដីសរុបទំហំ១០ហិកតា ក្នុងខេត្តព្រះសីហនុនេះ គឺបានសហការវិនិយោគជាមួយក្រុមហ៊ុនចិន ដោយបោះទុនវិនិយោគរួមគ្នាចំនួន៧០លានដុល្លារអាមេរិក។

លោកបានបង្ហាញទៀតថា ការបង្កើតឲ្យមាន «ទីក្រុង រស្មីមង្គល» ក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាលដែរ ក្រៅពីការអភិវឌ្ឍន៍នោះ គឺបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ដោយពួកគាត់ពុំចាំបាច់ធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅឯក្រៅប្រទេសឡើយ។ ជាមួយគ្នានេះ ក៏ដើម្បីលើកមុខមាត់ខេត្តព្រះសីហនុ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកស្នាក់នៅនឹងដំណើរកម្សាន្តមកលេងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com