ប្រភពពី Alajazeera ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៩នាក់ហើយ ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រជាបាតុករ ដែលបានចេញធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ ។
ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានធ្វើឡើងខណៈដែលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់កប់ពពក ដែលប្រេងសាំងធម្មតា (gasoline) ១លីត្រ មានតម្លៃ ៣.៣៣ ដុល្លារអាមេរិក និងប្រេងម៉ាស៊ូត (diesel) ១លីត្រ មានតម្លៃ ៣.១១ ដុល្លារអាមេរិក ខណៈដែលតម្លៃប្រេងឥន្ធនៈជាមធ្យមនៅលើពិភពលោក មានតម្លៃក្នុងរង្វង់១ដុល្លារអាមេរិក ក្នុង១លីត្រ ។
ការបង្ក្រាបលើក្រុមបាតុករ ត្រូវបានធ្វើឡើងអស់រយៈពេលជិត២០ម៉ោងហើយ ដែលបណ្តាលអោយក្រុមបាតុករចំនួន៩នាក់បានបាត់បង់ជីវិត និងបាតុករជិត១០០នាក់ផ្សេងទៀតបានរងរបួស ៕លីលី
មតិយោបល់