កាន់តែ​ពិសេស​ និង​ប្លែក​ជាង​មុន​ទៀត​ហើយ​!!!​ កា​រ៉េ​ម​ខ្ទះ​ក្ដៅ​ហុយ​ហុយ​របស់​ ស្វិ​ន​ សិន​ ធ្វើ​ឲ្យ​អតិថិជន​នឹក​ស្មាន​មិន​ដល់​

​កាន់តែ​ថ្មី​សម្រាប់​អ្នក​និយម​កា​រ៉េ​ម​ ពី​ហាង​កា​រ៉េ​ម​ស្វិ​ន​ សិន​ (Swensen’s)​ ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក​ បាន​នាំ​មក​នូវ​កា​រ៉េ​ម​កាន់តែ​ប្លែក​ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា​។​ កា​រ៉េ​ម​ Sizzling​ ដែល​ហៅ​ជា​ភាសា​ខ្មែរ​ថា​ កា​រ៉េ​ម​ខ្ទះ​ក្ដៅ​ បាន​មាន​វត្ត​មាននៅ​ក្នុង​ហាង​កា​រ៉េ​ម​ ស្វិ​ន​ សិន​ គ្រប់​សាខា​ទាំងអស់​កាល​ពេល​ថ្មីៗ​នេះ​ កំពុង​តែ​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​។​ អ្វី​ដែល​ប្លែក​ពី​កា​រ៉េ​ម​ដទៃ​នោះ​ គឺថា​វា​ជា​ការ​ញាំកា​រ៉េ​ម​ក្នុង​ខ្ទះ​ក្ដៅ​ហុយ​ហុយ​តែ​ម្ដង​ បើ​រសជាតិ​វិញ​នោះ​ធានា​ថា​ឈ្ងុយ​ឆ្ងាញ់​ជាប់ចិត្ត​។​

​បើ​តាម​ប្រសា​ស៍​អ្នក​នាង​ ថា​ សុ​ខាវ​ត្តី​ គ្រូបង្វឹក​ប្រចាំ​ហាង​កា​រ៉េ​ម​ ស្វិ​ន​ សិន​ ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​អ្នក​និយម​ញ៉ាំ​កា​រ៉េ​ម​ ក៏​ដូច​ជា​សម្រាប់​អតិថិជន​ទាំងអស់​របស់​ ស្វិ​ន​ សិន​ ដែល​បាន​ញាំ​រសជាតិ​កា​រ៉េ​ម​ថ្មី​មួយ​នេះ​ ហើយ​វា​មាននៅ​ហាង​កា​រ៉េ​ម​ ស្វិ​ន​ សិន​ តែ​មួយ​គត់​។​ អ្នក​នាង​បាន​បញ្ចា​ក់ថា​ កា​រ៉េ​ម​ខ្ទះ​ក្ដៅ​នេះ​ មាន​បី​រសជាតិ​ ក្រូច​ ស្ដ្រ​រ​ប៊ែ​រី​ និង​សូកូឡា​ ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​ធ្វើ​ឲ្យ​មាន​បរិយាកាស​រីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ​ និង​មិត្ត​ភ​ក្ដ័​ជាដើម​។​ ក្រៅពី​នោះ​ សោ​ភ​ណ័​ភាព​ និង​ការ​តុបតែង​កា​រ៉េ​ម​នេះ​ គឺ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​។​ បើ​តាម​ការ​បង្ហាញ​ និង​ពន្យល់​ណែនាំ​របស់​អ្នក​នាង​ សុ​ខាវ​ត្តី​ កា​រ៉េ​ម​នេះ​ដាក់​លើ​ខ្ទះ​ក្ដៅ​ ហើយ​នៅ​ពេល​ដែល​ញាំគឺ​គេ​ស្រោច​ជាមួយ​ទឹកស​ស​ ដែល​ធ្វើ​ឲ្យ​កា​រ៉េ​ម​នេះ​ពុះ​ដូច​ទឹក​ពុះ​ និង​មាន​ផ្សេង​ហុយ​ទៀត​ផង​។​ ជា​ពិសេស​សម្រាប់​ទឹក​សស់​សូកូឡា​ដែល​កំពុង​ពុះ​ ហើយ​ញ៉ាំ​ជាមួយ​កា​រ៉េ​ម​ វា​ពិតជា​ប្លែក​មែនទែន​ ដូច្នេះ​យើង​មិន​គួរ​ខកខាន​ឡើយ​ក្នុង​ការ​មក​សាកល្បង​កា​រ៉េ​ម​មួយ​នេះ​ ព្រោះ​ផ្តល់​ជូន​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​។​

​កញ្ញា​ បូ​ផា​ គាត់​ជា​អតិថិជន​ជា​ប្រចាំ​របស់​ ហាង​ កា​រ៉េ​ម​ ស្វិ​ន​សិន​ បាន​ឲ្យ​ដឹង​ថា​ “​គ្រាន់តែ​លឺ​ថា​មានកា​រ៉េ​ម​លើ​ខ្ទះ​ក្តៅ​មែន​នោះ​ គាត់​ពិតជា​ចង់​សាក​រសជាតិ​ថ្មី​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ​។​”​ “​នៅ​ប្រទេស​យើង​ មាន​តែ​ ហាង​ ការ​រ៉េ​ម​ ស្វិ​ន​សិន​ទេ​ដែល​ផ្តល់​ជូន​ប្រភេទ​កា​រ៉េ​ម​ក្តៅៗ​ ហុយៗ​ បែប​នេះ​ ដែល​ពី​មុន​មក​ធ្លាប់​មាន​តែ​កា​រ៉េ​ម​ត្រជាក់​”​ កញ្ញា​បាន​បញ្ជាក់​បន្ថែម​។​

​គួរ​បញ្ចា​ក់ថា​ កាលពី​ឆ្នាំ​មុន​ ហាង​កា​រ៉េ​ម​ ស្វិ​ន​ សិន​ បាន​ធ្វើ​ឲ្យ​អតិថិជន​កក្រើក​ម្ដង​ហើយ​ជាមួយនឹង​កា​រ៉េ​ម​ថ្មី​ហៅ​ថា​ ប៊ី​ង​សូ​ ដែល​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​មិន​ដាច់​ពី​មាត់​រហូត​មក​ដល់​ពេល​នេះ​។​ អ្នក​នាង​ សុ​ខាវ​ត្តី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ហាង​កា​រ៉េ​ម​ សិ្វ​ន​ សិន​ នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​បទ​សោធន៍​ថ្មីៗ​ជា​ច្រើន​ទៀត​ ជាមួយនឹង​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុង​ឆ្នាំ​២០១៩​ នៅ​ក្នុង​វិស័យ​កា​រ៉េ​ម​ និង​បង្អែម​មួយ​នេះ​។​

​ស្វិ​ន​សិន​ ជា​ម៉ាក​មួយ​ក្នុង​ចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៥​រូ​ម​មាន​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ (The​ Pizza​ Company)​ កា​រ៉េ​ម​ ដេ​រី​ឃ្វី​ន​ (Dairy​ Queen)​ កា​ហ្វ​ ខូ​ស​ស្ដារ​ (Costa​ Coffee)​ នំ​ដូ​ហ្វ​ណាត់​ និង​កា​ហ្វ​ គ្រី​ស​ស្ពី​ គ្រី​ម​ (Krispy​ Kreme)​ និង​បា​ប៊ី​ឃ្យូ​ ផ្លា​ហ្សា​ (BAR​ B​ Q​ Plaza)​ ដែល​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ និង​បើក​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ក្រុមហ៊ុន​ អ៊ី​ អេ​ហ្វ​ ជី​ (EFG)​ ដែល​បច្ចុប្បន្ន​មាន​៥៧​ហាង​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com