«អាសបេស្តុស» បង្កឲ្យកើតជំងឺមហារីកមិនអាចព្យាបាលជា«ស្លាប់»

(ភ្នំពេញ) ៖ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក កឹម គុណវឌ្ឍ ថ្ងែនេះ បានបង្ហាញសារខ្លីមួយ ពាក់ព័ន្ធនឹងបរិក្ខាសំណង់ ដែលផ្ទុកនូវសារធាតុ «អាសបេស្តុស» ហើយលោកបានស្នើដល់អ្នកកំពុងសាងសង់សំណង់នានា ម្ចាស់សំណង់ទាំងអស់ កំពុងតែសាងសង់អាគារ លំនៅដ្ឋាន និងសំណង់ផ្សេងៗ និងលោកអ្នកជាជាងសំណង់ ជាអ្នកផ្គត់ផ្គង់បរិក្ខាសាងសង់ ចូលរួមកំចាត់លុបបំបាត់ «អាសបេស្តុស»។

 

«អាសបេស្តុស» គឺ ជារ៉ែធម្មជាតិដែលធន់នឹងកំដៅ វាអាចបង្កឲ្យមានជំងឺមហារីក មិនអាចព្យាបាលជានិងស្លាប់។ «អាសបេស្តុស» មានច្រើនប្រភេទ ដូចជាអាសបេស្តុសពណ៌ស ត្នោត និថខៀវ ហើយបច្ចុប្បន្នមនុស្សប្រមាណជាង ១២៥លាននាក់លើពីភពលោក បានស្លាប់នៅកន្លែងធ្វើការ ដោយសា «អាសបេស្តុស»។ «អាសបេស្តុស» បានបង្កឲ្យមានកើតជំងឺមហារីមួយចំនួនផ្សេងទៀតជាច្រើន។

 

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោក កឹម គុណវឌ្ឍ ស្នើឲ្យអ្នកផ្គត់ផ្គង់បរិក្ខាសាងសង់ សូមអានសារនេះ និងសូមចូលរួមកំចាត់ លុបបំបាត់ «អាសបេស្តុស» ៖

 

17795761_1303255813045550_6893613356532126385_n

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង