បឹងកេត ជួបម្ចាស់ផ្ទះ Magwe សម្រាប់ការប្រកួត AFC Cup រសៀលនេះជើងទី២

មីយ៉ាន់ម៉ាៈ ការប្រកួត AFC Cup បានឈានដល់ការប្រកួតទី៤ និងជាការប្រកួតជើងទី២។​​ រសៀលថ្ងៃនេះ បឹងកេត ត្រូវជួបជាមួយម្ចាស់ផ្ទះ Magwe នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយុវជន នាទីក្រុង រ៉ង់ហ្គួន វេលាម៉ោង៤និង០០នាទីរសៀលម៉ោងនៅកម្ពុជា។
 

តាមរយៈហ្វេសប៊ុករបស់ខ្លួន ក្លិបបឹងកេត បានជួនដំណឹងថាសម្រាប់បងប្អូនខ្មែរដែលនៅប្រទេសមីយ៉ាន់ម៉ាហើយចង់អញ្ជើញមកចូលរួមទស្សនាការប្រកួត AFC CUP 2017 វគ្គជម្រុះពូល F រវាង Magwe ទល់និង បឹងកេត នារសៀលនេះនៅកីឡដ្ឋាន Youth Training Center អាចទំនាក់ទំនងយើងបានតាមរយះ Comment ក្នុងPage។
បីប្រកួតកន្លងមកនេះក្នុងពូល F បឹងកេតឈរនៅលេខ៣មាន៣ពិន្ទុ បន្ទាប់ពីឈ្នះ១ប្រកួត និងចាញ់២ប្រកួត។ ចំនែក Magwe ឈរនៅលំដាប់ទី៤ ៣ប្រកួតស្មើ១ និងចាញ់២ប្រកួត។
ចំពោះការប្រកួតលីហ្គក្នុងស្រុកវិញ Magwe កំពុងឈរដនៅលំចាប់ទី៦ ការប្រកួតលីហ្គជាតិ មីយ៉ាន់ម៉ា ១០ប្រកួត ឈ្នះ៣ ស្មើ៤ និងចាញ់៣មាន១៣ពិន្ទុ ចំនែកឯបឹងកេត ការប្រកួតលីហ្គកំពូលកម្ពុជាឈរនៅលេខ៤ក្រោយលេង៦ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់១ប្រកួត មាន១១ពិន្ទុ។

ការប្រកួតនេះទូរទស្សន៍ក្នុងស្រុក BTV News ផ្សាយផ្ទាល់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង