កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់

(ភ្នំពេញ) ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជាក់ស្តែង ខណៈពេលកំពុងចែកចាយគ្រឿងញៀននៅយប់ឈានចូលថ្ងៃ៥ ខៃមេសា ឆ្នាំ២០១៧ វេលាម៉ោង២៤និង៣០នាទី នៅចំនុចផ្លូវវេងស្រេងមុខក្លឹបមីតណៃ ភូមិត្រពាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

 

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនសង្ស័យឈ្មោះសួន យ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្ទះសំណាក់៣ដុល្លា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។
សម្ភារៈដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់ថង់តូច(ម៉ាទឹកកក)។ ជនសង្ស័យបានឲ្យដឹងថាថ្នាំញៀនខាងលើបានទិញពីឈ្មោះង៉ោល ភេទប្រុស អាយុប្រហែ២៨ឆ្នាំ មិនស្គាល់អាស័យដ្ឋាន ហើយយកឲ្យជនសង្ស័យ នៅផ្ទះសំណាក់៣ដុល្លាក្នុង មួយកញ្ចប់ មួយម៉ឺនរៀល ហើយលក់បន្ត មួយកញ្ចប់ ២ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

BBBBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង