​អ្នកវិទ្យាសាស្ត្រព្រមានថាសមុទ្រមរណៈអាចនឹងបាត់បង់​ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ​

(បរទេស)៖ ​ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាសមុទ្រមរណៈអាចនឹងបាត់បង់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។​

ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថាសមុទ្រមរណៈកំពុងតែបាត់បង់បន្ដិចម្ដងជារៀងរាល់ឆ្នាំដោយសារការប្រែប្រួលអាកាសធាតុនិងការប្រើប្រាស់ទឹករបស់មនុស្សបានបំផ្លាញធនធានរបស់វា។ រោងចក្រនៅក្បែរនោះបានបង្ហួ​តទឹកសមុទ្រដើម្បីទាញយកសារធាតុរ៉ែដ៏មានតម្លៃ។ ហើយវាត្រូវបានអះអាងថាបឹងអំបិលស្ទើរ តែអាចរលាយបាត់នៅឆ្នាំ២០៥០។​

​ក្រុមអ្នកបរិស្ថាននិយាយថាប្រសិនបើបឹងអំបិលត្រូវបានស្តារឡើងវិញនោះវាចាំបាច់ត្រូវមានទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com