មនុស្សយន្តថ្មីៗដែលបម្រើឲ្យផ្នែកយោធាអាមេរិកជួយសម្រាលកិច្ចការទាហាននៅសមរភូមិ

(អាមេរិក)៖ យោធាសហរដ្ឋអាមេរិកកំពុងតែព្យាយាមស្វែងរកពីលទ្ធភាពក្នុងការប្រើប្រាស់មនុស្សយន្តដើម្បីបម្រើឲ្យវិស័យការពារជាតិ របស់ខ្លួន ដោយមនុស្សយន្តទាំងនេះ មិនមែនប្រើប្រាស់សម្រាប់ប្រយុទ្ធនោះទេ ប៉ុន្តែគឺប្រើសម្រាប់ជួយសម្រាលកិច្ចការចាំបាច់មួយចំនួននៅលើសមរភូមិ។

មនុស្សយន្តជំនាន់ថ្មី ដែលគ្រប់គ្រងបញ្ជាដោយប្រព័ន្ធម៉ាស៊ីនខួរក្បាលឆ្លាតវៃ គឺមានទំហំតូចជាងមុន អាចផ្លាស់ទីបានរហ័សនិង និងមានថាមពលអាចប្រើប្រាស់បានយូរជាងមុន។

មនុស្សយន្តដែលផលិតដោយសហរដ្ឋអាមេរិកនេះ អាចធ្វើដំណើរឆ្លងកាត់ទឹក, បំលាស់ទីលើទឹកកក,ឡើងលើជញ្ជាំង,ផ្លោះរបងនិងអាចបញ្ជាធ្វើដំណើរចេញចូលក្នុងប្រព័ន្ធលូទឹកក្រោមដីបាន។

សូមបញ្ជាក់ថា​កងទ័ពសហរដ្ឋអាមេរិកកំពុងស្វែងរកបន្ថែមនូវមនុស្សយន្តយោធាបែបនេះក្នុងចំនួនរហូតដល់៥ពាន់គ្រឿង​ទៀតសម្រាប់បម្រើការក្នុងសមរភូមិ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com