លោក ហេង តុង អគ្គនាយក ក្រុមហ៊ុនអាកាសចរណ៍ JC INTERNATIONAL AIRLINES ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសរំឭកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហេង តុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ JC INTERNATIONAL AIRLINES ព្រមទាំងបុគ្គលិកទាំងអស់ ផ្ញើសារគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំឭកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ (២៩-១២-១៩៩៨_២៩-១២-២០១៨) ដែលនាំឲ្យកម្ពុជាមានសុខ សន្តិភាពពេញបរិបូរណ៌ និងការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសរំឭកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះ លោក ហេង តុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ JC INTERNATIONAL AIRLINES ព្រមទាំងបុគ្គលិកទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍ លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង