ពិធីសម្ពោធក្លឹប Land Rover កម្ពុជា

(ភ្នំពេញ)៖ ក្លឹប Land Rover កម្ពុជា​បានចា​ប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី២  ទី៣ ខែឆ្នូ  ឆ្នំា២០១៨នេះ​ក្នុងខេត្តរតនគីរី ដោយចាប់ដៃគូជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (the AIRAVATA Elephant Foundation។

 

សមាជិកដែល “បង្កើត” ក្លឹប ១២នាក់ និង សមាជិក “កិត្តិយស” ចំនួន ២នាក់ ដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះ  រួមមានការបើកបរលើផ្លូវជង្ហុក និងសកម្មភាពជាច្រើនទៀតជាមួយ មូលនិធិអេលេហ្វេន។

តាមរយៈក្លឹបនេះ  Land Rover កម្ពុជា (ជាផ្នែកមួយនៃក្រុមហ៊ុន RMA គ្រុប) បានសម្រេចចាប់ដៃគូរជាមួយ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដើម្បីឆ្ពោះទៅរកចក្ខុវិស័យរយៈពេលវែងនៃការប្រកាន់យក និងទទួលស្គាល់វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។

 

លើសពីនេះ  តាមរយៈ Land Rover កម្ពុជា និង មូលនិធិសមាជិកក្លឹប Land Rover  ក្លឹប Land Rover កម្ពុជាគាំទ្រចក្ខុវិស័យរបស់ អៃរាវត្តាគឺ ជួយសង្គ្រោះ  និងជួយការពារ សត្វដំរីក្នុងស្រុកដែលនៅសេសសល់ក្នុងខេត្តរតនគីរី    ជួយបង្កើនបរិមាណដំរី   ផ្តល់ជម្រកធម្មជាតិក្នុងការរស់នៅដ៏ប្រសើរដល់សត្វដំរីដែលរងគ្រោះ  និងជួយការពារវប្បធម៌ខ្មែរ និងបរិស្ថាន។​

 

ចក្ខុវិស័យស្នូល របស់ក្លឹប Land Rover កម្ពុជា ផ្តើមចេញពីបំណងប្រាថ្នារបស់ម្ចាស់ Land Rover និងសេចក្តីស្រឡាញ់​ពេញចិត្តស្លាកសញ្ញា  និងតាមរយៈស្មារតីនៃ “ភាពល្អលើសពីការរំពឹងទុក”   ក្លឹបមានគោលដៅបង្កើត បទពិសោធន៍ដែលបំភ្លេចមិនបាន  និងស្ទីលនៃការរស់ល្អឯក  ដែលបង្កើតភាពស្ញប់ស្ញែងលើសពីការរំពឹងទុក ដែលសមាជិកក្លឹបរួមគ្នាជំរុញឲ្យមានសេចក្តីស្រឡាញ់ក្នុងចិត្ត  ចំណាប់អារម្មណ៍  និងភាពសមស្របចំពោះស្លាកសញ្ញា។​

 

វត្ថុបំណងស្នូលនៃ ក្លឹប Land Rover កម្ពុជា៖ ក្លាយជាក្លឹបរថយន្តលំដាប់ខ្ពស់ដែលជាទីពេញចិត្តបំផុត  នៅក្នុងប្រទេសកម្ពុជា និង អាស៊ីអគ្នេយ៍។ ផ្តល់​បទពិសោធន៍នៃស្ទីលនៃការរស់ល្អឯក “ភាពល្អលើសពីការរំពឹងទុក”។ ផ្តល់ភាពល្អប្រណិត  ជាដៃគូរដែលមានតម្លៃបន្ថែម  និងសកម្មភាពដែលមានកំលាំងរួមគ្នាក្នុងដៃគូរ, ផ្តល់សកម្មភាពដំណើរកំសាន្តផ្សងព្រេង និងបទសោធន៍, ផ្សព្វផ្សាយឲ្យមានការបើកបរប្រកបដោយសុវត្ថិភាព នៅលើផ្លូវក្នុងប្រទេសកម្ពុជា។

 

ការអញ្ជើញចុះឈ្មោះជាសមាជិកក្លឹប៖ ពេលវេលាមកដល់ហើយចំពោះការចុះឈ្មោះជាសមាជិកក្លឹប  យើងខ្ញុំមានសេចក្តីរីករាយស្វាគមន៍លោកអ្នក ចំពោះការចុះឈ្មោះសូមទំនាក់ទំនង៖

១: លោក Immy Panjwani អគ្គនាយកក្លឹប:​ 086 548 883

២: លោកឧញ្ញា Dararath Ted So អគ្គនាយករងក្លឹប: 078 966 680

 

ក្រុមហ៊ុន អរ  អឹម  អេ  ខេបូឌា – Jaguar Land Rover អសយដ្ឋាន ​លេខ២៦៤A  ផ្លូវសហព័ន្ធរុស្សី  ភ្នំពេញ  កម្ពុជា ថ្ងៃធ្វើការ៖  ថ្ងៃចន្ទ័  ដល់ថ្ងៃសៅរ៍

ព្រឹក៖ 08:00 AM – 12:00 PM

រសៀល​៖ 02:00 PM – 05:30 PM

Cellcard        : 085 999 111

Smart            : 070 999 111

 

សំរាប់ជាភាសាអង់គ្លេស (English)៖​   https://goo.gl/Qn8ksU

 

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover​ ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមទំនាក់ទំនង៖  023 888-811 / 070 999-111

គេហទំព័រ​ ផ្លូវការ៖ www.landrovercambodia.com

ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia

ទំព័រ Instagram​ ផ្លូវការ៖ @LandRoverCambo

DCIM/100MEDIA/DJI_0365.JPG

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង