ចិនបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ដោយជោគជ័យ

(ប៉េកាំង)៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ទី៣ ដោយជោគជ័យ នៅថ្ងៃអង្គារនេះ។

ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ០០:៥៣ នាទីរំលងអធ្រាត្រ ​ដោយកាំជ្រួចរ៉ុក្កែត Long March-3C ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួនភាគនិរតីប្រទេសចិន។

ផ្កាយរណបនេះត្រូវបានបង្កើតនិងផលិតឡើងដោយសាជីវកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាសចិន។

ប្រព័ន្ធ Long March បានទទួលជោគជ័យក្នុងបេសកកម្មបាញ់បង្ហោះផ្កាយរណបចំនួន២៩៦លើក។

យោងតាមលោក Wu Weiqi នាយករងមជ្ឈមណ្ឌលនេះបាននិយាយថាពួកគេនឹងបង្កើនបេសកកម្មបន្ថែមទៀតនៅឆ្នាំ២០១៩៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com