សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ

(ភ្នំពេញ) ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១នេះ រួមមាន: មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។

ក្រៅពីការសម្ពោធហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ។

Facebook សម្តេចតេជោ កំពុងតែផ្សាយផ្ទាល់ (Live) អំពីពិធីនេះ៕Screen Shot 2017-04-04 at 8.04.20 AM Screen Shot 2017-04-04 at 8.04.56 AM Screen Shot 2017-04-04 at 8.05.24 AM Screen Shot 2017-04-04 at 8.05.47 AM Screen Shot 2017-04-04 at 8.05.52 AM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com