រម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និទានរឿង «មន្រ្តីគ្រាប់ល្ពៅ»(វីដេអូ)

(ភ្នំពេញ) ៖ «រឿងមន្រ្តីគ្រាប់ល្ពៅ» ជារឿងនិទានមួយ ដែលនិយាយពីគ្រាប់ល្ពៅឆ្អិន ដោយព្រះមហាក្សទ្រង់ចង់ ពិសោធន៍ទឹកចិត្តមន្រ្តីក្រោមឱវ៉ាទរបស់ព្រះអង្គ ហើយបានចែកគ្រាប់ល្ពៅនោះទៅគ្រប់មន្ត្រីដើម្បីយកទៅដាំដុះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងរឿងនិទាន «មន្រ្តីគ្រាប់ល្ពៅ» នេះជូនមន្រ្តីក្រោមឱវាទទុកជាសណ្តាប់។

 

សម្តេចតេជោ ហ៊ុន សែន បាននិទានដូច្នេះថា «មន្រ្តីគ្រាប់ល្ពៅ អ្វីទៅមន្ត្រីគ្រាប់ល្ពៅ ខ្ញុំធ្លាប់បាននិទានហើយរឿងហ្នឹង មន្រ្តីគ្រាប់ល្ពៅវាមានរឿងរបស់វា….ព្រះរាជា ព្រះអង្គចង់ដឹងពីមន្រ្តីរបស់ព្រះអង្គស្មោះត្រង់ឬអត់? ព្រះអង្គបានស្ងោរគ្រាប់ល្ពៅ រួចហើយហៅមន្រ្តីនានា ចូលអង្គប្រជុំ…។ (ព្រះអង្គ)ប្រាប់មន្រ្តីនានាថា អស់លោកប្រជុំរួចហើយ  ខ្ញុំមានគ្រាប់ល្ពៅឲ្យអស់លោកមហាមន្រ្តី មន្រ្តី យកទៅដាំ……។ ពេលយកគ្រាប់ល្ពៅទៅ និងដល់ពេលនេះ ច្បាស់ជាគ្រាប់ល្ពៅនោះវា ផ្លែផ្កាហើយ ក៏ហៅត្រឡប់មកវិញប្រជុំ ក៏សួរ ម៉េចហើយអស់លោកមន្រ្តីនានា ល្ពៅដែលយកទៅដាំនោះ វាយ៉ាងម៉េចទៅហើយ? មន្រ្តីប្រភេទទីមួយឆ្លើយថាផ្លែច្រើនណាស់ ……»។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកមួយឈ្មោះថា អនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

 

សូមទស្សនាវីដេអូ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម ៖

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង