លោក ហ៊ុន ម៉ានិត សាងផ្នួសក្នុងព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ប្រទាននាមបញ្ញត្តិ ជាព្រះភិក្ខុរតនមុនី ​ហ៊ុន ម៉ានិត

(ភ្នំពេញ)៖ កែវ គឺអ្នកប្រាជ្ញ បានជ្រាបច្បាស់ហើយនូវធម៌ជាទីត្រេកអរនៃជនទាំងឡាយ បំពេញហើយនូវឧបសម្បទាជាព្រះភិក្ខុក្នុងព្រះពុទ្ធសាសនា បំពេញនូវធុរៈទាំងឡាយពីរ មានគន្ធធុរៈ និងវិបស្សនាធុរៈ ជាកុលបុត្រប្រកបដោយកតញ្ញុតាធម៌ ចំពោះអ្នកមានគុណ មានមាតាបិតាជាដើម បានបំពេញកាតព្វកិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

លោក ហ៊ុន ម៉ានិត សាងផ្នួសក្នុងព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ប្រទាននាមបញ្ញាតិ ជា «ព្រះភិក្ខុរតនមុនី ​ហ៊ុន ម៉ានិត»។

សម្តេចព្រះឧត្តមវង្សា​ កិត្តិបណ្ឌិត​ មួង​ រ៉ា​ និងព្រះភិក្ខុរតនមុនី​ ហ៊ុន​ ម៉ានិត​ រួមនិងភិក្ខុសង្ឃអង្គសាមណេរ​និមន្តដាំដើម “អជបាលនិគ្រោធ” នៅពទ្ធសីមាវត្តមុនីប្រសិទ្ធិវង្សដេីម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា​។

ឈ្មោះថា ជាបុគ្គលបានកសាងសន្សំហើយនូវបុញ្ញានិធិ សម្រេចធម៌ជាន់ខ្ពស់​ទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ។ (ដោយ៖ ចៅ សែន)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង