ទាហានឡាវព្យាយាមហាមភាគីកម្ពុជា មិនឲ្យសាងសង់ប៉ុស្តិ៍ថ្មី នៅលើទីតាំងចាស់

(ស្ទឹងត្រែង) ៖ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ កងទ័ពឡាវប្រមាណជាង៣០នាក់បានចូលមកបិទច្រករបៀងមិនឲ្យពលរដ្ឋឆ្លងកាត់ នៅត្រង់ចំណុចអន្លង់មរកត ហៅច្រកដើមល្វា ក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។

ចំពោះមូលហេតុនៃការចូលហាមឃាត់ខាងលើនេះ គឺភាគីឡាវយកលេសថា កម្ពុជាបានចាប់ផ្តើមធ្វើប៉ុស្តិ៍នៅលើទឹកដីរបស់ខ្លួន។

ការអះអាងដូច្នេះ ភាគីឡាវបានបង្ហាញផែនទី ដែលគូសដោយឯកតោភាគី ដែលបង្ហាញថា ចំណុចដើមល្វា គឺចែកគ្នាពាក់កណ្តាលម្នាក់ ហើយចំពោះប៉ុស្តិ៍ ដែភាគីកម្ពជាធ្វើនេះ ថានៅលើទឹកដីឡាវ តែភាគីកម្ពុជាពុំទទួលស្គាល់ផែនទី ដែលភាគីឡាវយកមកបង្ហាញនោះទេ។

ចំពោះបញ្ហាច្រករបៀង ត្រូវបានបើកឲ្យដំណើការជាធម្មតាឡើងវិញ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នានៅលើទឹកដីឡាវ កាលពីថ្ងៃនេះ។

ដោយឡែកចំពោះកងទ័ពវិញ ភាគីឡាវពុំបានដកចេញតាមសំណើររបស់ភាគីកម្ពុជាទេ ដោយកានតែដាក់កម្លាំងបន្ថែម ប៉ុន្តែកម្លាំងទាំងសងខាងនៅស្ងៀមស្ងាត់ជាធម្មតាទេ។

សូមបញ្ជាក់ថា ទីតាំងដែលកម្ពុជាធ្វើប៉ុស្តិ៍ខាងលើនេះ គឺស្ថិតនៅលើទីតាំងប៉ុស្តិ៍ចាស់របស់កម្ពុជា ដែលបានបន្សល់ទុកពីមុនមក ប៉ុន្តែវាត្រូវបានបែកបាក់ទៅវិញ ហើយក៏មិនមែនធ្វើនៅលើដីឡាវដូចអ្វីដែលបានលើកឡើងនោះទេ៕ (SN-ស្ទឹងត្រែង)

photo_2017-04-03_21-11-24 photo_2017-04-03_21-11-29

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង