អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពប្រសិទ្ធពរជ័យជូនចំពោះ សម្តេ​​​ចតេជោ ហ៊ុន សែន ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

(ភ្នំពេញ) ៖ ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតចូលរួមសម្តែងនូវមនោសញ្ចេតនា ការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត និងសូមគោរពជូនពរសម្តេចតេជោ សូមជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ដើម្បីសម្តេចតេជោ បន្តដឹកនាំនាវាមាតុភូមិកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត។

 

ក្នុងទិវាដ៏នក្ខត្តឫក្សនេះដែរ យើងខ្ញុំទាំងអស់គ្នា ក៏សូមគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យធំធេងដ៏ត្រចះត្រចង់ នៅគ្រប់ដំណាក់កាល ទាំងនៅថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ ជាពិសេសជាងនេះទៅទៀត «មរតកសន្តិភាព» ដែលសម្តេចតេជោ ជា «ស្ថាបនិក» គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ចំពោះជាតិ និងប្រជាជន ហើយដោយសារសន្តិភាពនេះហើយ ដែលធ្វើឲ្យជីវភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសជាតិលើគ្រប់វិស័យ បានរីកចម្រើនឥតឈប់ឈរជាទីមោទនៈបំផុត។

 

ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ថ្លៃថ្លា ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រធីតា និងចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ៕

Kith Meng

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង