ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយ នាយរង ពលនគរបាលទូទាំងប្រទេស សូមគោរពប្រសិទ្ធិពរជ័យជូនសម្តេចតេជោ ហ៊ុន សែន ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

 

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយ នាយរង ពលនគរបាលទូទាំងប្រទេស សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នងឱកាសប្រារព្ធខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ ជូនចំពោះគុណបំណាច់របស់សម្តេច ដែលបានរំដោះជាតិមាតុភូមិ និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសុខសន្តិភាព និងការអភិវឌ្ឍ។

សូមគោរជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមសម្តេចទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។

សូមសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអបអរសាទរ និងសូមគោរពជូនពរពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នការនគរបាលជាតិ និងនាយ នាយរង ពលនគរបាលទូទាំងប្រទេស៕

Neth Savoeun

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង