បើចង់កាត់ឈ្មោះយានយន្ត ត្រូវនាំម្ចាស់ដើម ទៅកាត់ផ្ទាល់មុខមន្រ្តីជំនាញ?

(ភ្នំពេញ) ៖ ការផ្ទេរឈ្មោះរថយន្តនៅជាបញ្ហាចោទ សម្រាប់ប្រជាពលរដ្ឋទូទៅ នៅពេលដែលពួកគាត់ចង់កាត់ឈ្មោះម្តងៗ ហើយបញ្ហានេះកំពុងកើតមាននៅមន្ទីសាធារណៈការមួយនៃប្រទេសកម្ពុជា ព្រោះមិនទាន់មានមន្រ្តីជំនាញណាម្នាក់ចេញមុខមកបកស្រាយនៅបញ្ហាចម្ងល់នេះឡើយ ហើយដល់ពេលដែលពលរដ្ឋចង់ទៅកាត់ឈ្មោះម្តងៗ មន្រ្តីតាមតំបន់ខ្លះ តាមក្រសួង មន្ទីរមួយចំនួនទៀត មិនដែលសម្រួល ឬយោគយល់ក្នុងការផ្ទេរឈ្មោះនៅឡើយ ជាមួយនឹងលេសជាច្រើនករណី បើមិនសុខនេះ ក៏ខុសនោះដែរ។

 

ការផ្ទេរឈ្មោះយានយន្តពីមនុស្សម្នាក់(ម្ចាស់ដើម) ទៅមនុស្សម្នាក់ផ្សេងទៀត(ម្ចាស់បន្ទាប់) នៅតែជាបញ្ហាចោទ តែកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានថ្លែងជាសាធារណៈដោយពន្យល់ថា ការអនុវត្តច្បាប់ធ្វើឡើងលើយានយន្តនៃម្ចាស់កម្មសិទ្ធិចុងក្រោយ(អ្នកកាន់កាប់ជាក់ស្តែង) ដោយពុំចាំបាច់ទៅកាត់ឈ្មោះឡើង។ ដូចគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់បានចេញលិខិតជូនដំណឹង ស្តីពី ការមិនតម្រូវឲ្យមានការផ្ទេរឈ្មោះពីម្ចាស់យានយន្តដើម មកអ្នកបន្ទាប់ទេកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។

 

យ៉ាងណាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងលិខិតរបស់សម្តេច ស ខេង ត្រូវបានលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ធ្វើការត្អូញត្អែរថា មានបញ្ហាលំបាកក្នុងការគ្រប់គ្រងយានយន្ត នៅពេលមានបទល្មើសកើតឡើង មិនអាចរកជនបង្កបានព្រោះតែអាស័យដ្ឋានដែលថតទុកនៅក្រសួងជាប្រវត្តិរូបរបស់ម្ចាស់ដើម មិនមែនអ្នកកាន់កាប់បច្ចុប្បន្ន។

 

តែដល់ពេលពលរដ្ឋទៅកាត់ឈ្មោះជាក់ស្តែងវិញមន្រ្តីជំនាញ បែរជាមិនជួយសម្រួលទៅវិញ ដូចករណី ថ្ងៃនេះ លោក សុផល បានទៅកាត់ឈ្មោះយានយន្ត ហើយលោកមានឯកសារលក់ ទិញនិងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ តែខាងមន្រ្តីជំនាញបានតម្រូវឲ្យលោក នាំភាគីអ្នកលក់មកធ្វើលិខិត និងផ្តិតមេដៃចំពោះមុខមន្រ្តីជំនាញទៅវិញ។

 

លោកបានបង្ហាញចង្ងល់ទាក់ទងរឿងផ្ទេរឈ្មោះម្ចាស់យាន្តយន្តដូច្នេះថា «ថ្ងៃនេះខ្ញុំបាទបានមកកាត់ឈ្មោះយាន្តយន្ត នៅមន្ទីសាធារណៈការ ដោយភ្ជាប់មកនៅឯកសារទិញលក់ អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដើម និងឯកសារពាក់ព័ន្ធទាំងអស់ តែខាងមន្ទីគាត់ថាកាត់អត់បានទេទាល់តែម្ចាស់ដើមមកធ្វើលិខិតទឹញលក់នៅមន្ទី និងមកផ្ទាល់ដើម្បីធ្វើការផ្ទេរឈ្មោះ »។
លោកបានបន្តថាកន្លងមកលោកក៏ធ្លាប់បានឃើញការប្រកាសទាក់ទងទៅនឹងការកាត់ឈ្មោះ អាចកាត់បានបើសិនជាមានឯកសារគ្រប់គ្រាន់ ទោះម្ចាស់ដើមមិនមកក៏ដោយ។ លោកលើកជាសំនូរជាច្រើនថា តើការប្រកាស ឬនិយាយតៗគ្នានេះវាជារឿងពិត ឬមិនពិត ? ចុះបើម្ចាស់ដើមទៅស្រុកគេ តើមាននិតិវិធីអីខ្លះដើម្បីកាត់ឈ្មោះ? ចុះបើមិនបានទឹញលក់ ហើយផ្ទេរពីម្តាយមកកូន តើត្រូវប្រើឯកសារអីខ្លះ?។

 

ចំពោះបែបបទនៃការផ្ទេរឈ្មោះយានយន្ត តើត្រូវធ្វើយ៉ាងណាខ្លះ បែបណា ហើយត្រូវចំណាយអស់ប៉ុន្មាននោះ? អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន មិនបានបញ្ជាក់ទេ ដោយលោកចង្អុលបង្ហាញឲ្យសួរទៅខាងមន្រ្តីជំនាញ គឺ ក្រសួងសាធារណៈការ។ ឯលោក លី បូរិន អ្នកនាំពាក្យក្រសួងដឹកជញ្ជូន ក្នុងថ្ងៃនេះ មិនអាចសុំការបំភ្លឺលើករណីខាងលើបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន៕ (VRSN)

 

17458134_1266579560105725_2427215246578023426_n

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង