អបអរសាទរ​ ការ​បើក​សាកល្បង​ការិយាល័យ​លក់​ថ្មី​ និង​ ការ​បើក​គម្រោង​ថ្មី​ ពី​បុរី​ ប៉េង​ ហួត​ ដោយ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់​៣%​ ពី​ ៦​គម្រោង​ ក្នុង​ពេល​តែ​មួយ​

(​ភ្នំពេញ​)៖​ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ​សាកល្បង​ការិយាល័យ​លក់​ថ្មី​របស់​បុរី​ ប៉េង​ ហួត​ (​ផ្លូវជាតិ​លេខ​១)​ ព្រម​គ្នា​នឹង​ការ​បើក​គម្រោង​ថ្មី​ ដឹ​ស្តា​ មុនី​រ៉ា​ហ៍​ (​ផ្លូវជាតិ​លេខ​ ៦A)​ និង​ ដើម្បី​អបអរសាទរ​ផង​ដែរ​នូវ​ការ​ទទួល​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​ ពី​ប្រទេស​អង់គ្លេស​ថ្មីៗ​នេះ​ គឺ​”​ពានរង្វាន់​អភិវឌ្ឍ​សេវាកម្ម​សាធារណៈ​ ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ សំរាប់​គម្រោង​ សាល​សន្និបាត​ យូ​រ៉ូ​វី​ល​ /​ Best​ Public​ Service​ Development​ Asia​ Pacific​ for​ Euroville​ Convention​ Hall.”​ បុរី​ ប៉េង​ ហួត​ សូម​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់​៣%​ សម្រាប់​៦​គម្រោង​ ក្នុង​ពេល​តែ​មួយ​ ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​១៥​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨​ តែ​ប៉ុណ្ណោះ​។​

​ម្យ៉ាងវិញទៀត​ ដើម្បី​បំពេញតម្រូវការ​អតិថិជន​អោយ​កាន់តែ​ប្រសើរ​ ការិយាល័យ​លក់​ថ្មី​នេះ​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ប្រកបដោយ​សោភ័ណ​ភាព​ ភាព​ច្នៃប្រឌិត​ប្លែក​ ឈានមុខ​គេ​ និង​ទំនើប​ ជាង​ការិយាល័យ​លក់​ដទៃ​ទៀត​ ដោយ​ រួម​បញ្ចូល​ទាំង​បញ្ជរ​បង់ប្រាក់​ ដែល​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ងាយស្រួល​ ភាព​ស្រស់ស្រាយ​ និង​ ផាសុកភាព​ ក្នុង​ការ​មក​បង់ប្រាក់​ ក៏​ដូច​ជា​សាកសួរ​ព័ត៌មាន​ពី​បុគ្គលិក​ផ្នែក​លក់​ ប្រកបដោយ​វិជ្ជាជីវៈ​ និង​រួសរាយ​រាក់ទាក់​។​ ក្នុង​នោះ​ផង​ដែរ​ យើងខ្ញុំ​ក៏​មាន​រៀបចំ​ជា​Playground​ សម្រាប់​ក្មេងៗ​ លេង​កំសាន្ត​បន្ថែម​ទៀត​ផង​។​

​ការិយាល័យ​លក់​ថ្មី​នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ដែល​មាន​ចម្ងាយ​ ៤​គីឡូម៉ែត្រ​ ពី​ស្ពាន​ព្រះ​មុនី​វង្ស​ (​ច្បារ​អំពៅ​)​ ឬ​ចម្ងាយ​ ៣០០​ម៉ែត្រ​ ប៉ុណ្ណោះ​ ពី​ខ្លោង​ទ្វារធំ​ បុរី​ ប៉េង​ ហួត​ ដឹ​ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម​ (​បឹង​ស្នោ​)​។​

​ក្រៅពី​ការ​យកចិត្តទុកដាក់​លើ​គុណភាព​នៃ​សេវាកម្ម​អតិថិជន​ បុរី​ ប៉េង​ ហួត​ ក៏​តែងតែ​ផ្តល់​ជូន​អតិថិជន​នូវ​គម្រោង​ថ្មីៗ​ ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ខ្លាំង​នៃ​រាជធានី​ភ្នំពេញ​។​
​លើស​ពី​នេះ​ទៅ​ទៀត​ គ្រប់​គម្រោង​នីមួយៗ​ មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំ​ទូលាយ​ ប្រព័ន្ធ​ទឹក​ ប្រព័ន្ធ​អគ្គិសនី​ សួនច្បារ​បៃតង​ សួន​កំសាន្ដ​ ក្លឹ​ប​ហាត់ប្រាណ​ អាង​ហែល​ទឹក​ ធានា​បាន​នូវ​ការ​ទទួលយក​បទ​ពិ​សោ​ធ៏​រស់នៅ​ល្អ​ឥត​ខ្ចោះ​ លើស​ពី​ការ​រំពឹង​ទុក​។​

​ជា​ពិសេស​សម្រាប់​គម្រោង​ថ្មី​ ដឹ​ស្តា​ មុនី​រ៉ា​ហ៍​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦A​ ចំងាយ​៥០០​ម៉ែត្រ​ ពី​សាលា​កសិកម្ម​ព្រែក​លាប​ លាតសន្ធឹង​លើ​ផ្ទៃដី​៨​ហិច​តា​ នៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ល្អ​ និង​ អាកាសធាតុ​អំណោយផល​ អម​ទៅ​ដោយ​ទន្លេ​សងខាង​ ដែល​ធ្វើ​អោយ​ការ​រស់នៅ​ ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​បែប​ធម្មជាតិ​។​

​ចំណែកឯ​លំនៅ​ដ្ឋា​ន​ក្នុង​គម្រោង​ ខាងលើ​វិញ​ មាន​រចនាបថ​ស្ថាបត្យកម្ម​លេចធ្លោរ​ជាងគេ​ក្នុង​តំបន់​ រួម​បញ្ចូល​នូវ​រចនាបថ​បរទេស​ និង​ រចនាបថ​ខ្មែរ​ ដែល​ផ្តល់​ជូន​អតិថិជន​នូវ​លំនៅ​ដ្ឋា​ន​ដ៏​ប្រណីត​ ដោយ​ឈរ​លើ​គុណ​ភាពរឹងមាំ​នៃ​សំណង់​ រចនាបថ​ទាន់សម័យ​ និង​សោ​ភណ្ឌ​ភាព​ សម្រាប់​ការ​រស់នៅ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរ​សព្ទ​លេខ​ 015​ 90​ 6789​ Email:​ [email protected]​ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ Facebook:​ www.facebook.com/boreypenghuothgroup​ ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ ពី​គ្រប់​ការិយាល័យ​លក់​ ដែល​មាន​ទីតាំង​ក្បែរ​លោក​អ្នក​ រៀង​រាល់​ម៉ោង​ធ្វើការ​ ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង