ក្រសួងរៀបចំដែនដីតែងតាំងអ្នកនាំពាក្យពីររូបប្រចាំក្រសួង
(ភ្នំពេញ) ៖ ក្រសួងរៀបចំដែនដី នគរូបនីកម្មនិងសំណង់ បានចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងអ្នកនាំពាក្យប្រចាំក្រសួងក្នុងថ្ងៃនេះ ដោយមានលោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត៕

