ពិធីសម្ភោធក្រុមហ៊ុន K99 GROUP នឹង STAR RIVER GROUP

(ភ្នំពេញ)៖ អគ្គនាយក ក្រុមហ៊ុន សណ្ឋាគារ ស៊ីហ៊ូ រីសត (XIHU RESORT HOTEL) បានលើកឡើងថា ការបើកឲ្យដំណើរការ សាលថ្មី របស់ក្រុមហ៊ុន K99 GROUP នឹង STAR RIVER GROUP នេះឡើង គឺ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ តាមរយៈភាពរីកចម្រើននៃសេវាកម្សាន្ត ក៏ដូចជាការចូលរួមទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ន៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តម ឫទ្ធី រស្មី អគ្គនាយក ក្រុមហ៊ុន សណ្ឋាគារ ស៊ីហ៊ូ រីសត បានបន្តថា តាមរយៈការបើកឲ្យតំណើរការនៃក្រុមហ៊ុន K99 GROUP នឹង STAR RIVER GROUP នេះក៏ជាការចូលរួមចំណែកលើកស្ទួយវិស័យការងារសង្គម តាមរយៈការផ្តល់កន្លែងការងារដល់បងប្អូនប្រជាពលរដ្ឋជាច្រើនកន្លែង ច្រើនជំនាញផងដែរ ជាមួយនឹងការលើកស្ទួយដល់ជីវភាពរស់នៅសមរម្យនៃគ្រួសាររបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងៗ ដោយមិនចាំបាច់ធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើឡើយ។

ឯកឧត្តម ឫទ្ធី រស្មី បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារសុខសន្តិភាព និងកិច្ចអភិវឌ្ឍន៍ ជូនប្រជាជនកម្ពុជាទាំងមូល និងដឹកនាំប្រទេសទៅរកភាពរីកចំរើនគ្រប់វិស័យ ពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដែលបានចូលរួមការពារសន្តិភាពនៅកម្ពុជាតាមរយៈការបោះឆ្នោតនាពេលកន្លងមក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង