ឆ្នាំ២០១៧ «មហាសង្រ្កាន្ដខ្មែរ» បានទៅដល់ទឹកដីនៃប្រទេសកូរ៉េហើយ

(ភ្នំពេញ) ៖ «មហាសង្រ្កាន្ដខ្មែរ» បានទៅដល់ប្រទេសកូរ៉េហើយក្នុងឆ្នាំ២០១៧នេះ ដោយជួបគ្នាក្នុងព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ថ្ងៃអាទិត្យទី១៦ ខែមេសា នៅឧស្សាន Manseok ទីក្រុងស៊ូវ៉ុន នេះបើយោងតាមផេកហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관 ចេញផ្សាយក្នុងថ្ងៃនេះ។

 

«មហាសង្រ្កាន្ដខ្មែរ» នៅកូរ៉េ មានការចូលរួមពីក្រុមសិល្បៈករ សិល្បៈការិនីជាច្រើនរួមមាន នាយក្រឹម ពូឃ្លាំង នេនទុំ អ៊ិន ធារ៉ាវី ស្រីលាភ និងក្រុមសិល្បៈខ្មែរនៅកូរ៉េទាំងអស់ រួមនឹងកម្មវិធីសាសនា សិល្បៈប្រពៃណី សិល្បៈសម័យ ល្បែងប្រជាប្រិយ៍ និងពិពណ៌ម្ហូបអាហារជាច្រើនទៀត។

 

«មហាសង្រ្កាន្ដខ្មែរ» នៅកូរ៉េនេះ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហគមន៍ខ្មែរនៅកូរ៉េ៕

«មហាសង្រ្កាន្ដខ្មែរ» នៅកូរ៉េនេះត្រូវបានអនុញ្ញាតឲ្យចូលរួមដោយសេរី ចាប់ពីម៉ោង១០ព្រឹក ដល់៧ល្ងាច ដែលមានអាសយដ្ឋាន Manseok Park 경기도 수원 장안구 송죽동 만석공원239-5 (ជិះTaxi ត្រឹមតែ3នាទី ពី 화서역 ឬ 5នាទី ពី 수원역)៕(VRSN)

 

ស្អាតទេ! ខ្លោងទ្វារសម្រាប់មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ

17795816_1521174291249012_6184361739009949613_n

Untitled

 

 

1Untitled

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង