សាលាឧទ្ធណ៍នឹងជំនុំជំរះសំណុំរឿងលោក ហុង សុនហួរ និងលោក សម រង្ស៊ី នៅថ្ងៃទី៧ មេសា

(ភ្នំពេញ) ៖ លោកមេធាវី សំ សុគង់ បានថ្លែងប្រាប់ Swift News តាមទូរស័ព្ទថានៅថ្ងែទី៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ សាលាឧទ្ធណ៍នឹងលើកយកសំណុំរឿងលោក ហុង សុនហួរ និងលោក សម រង្ស៊ី ពាក់ព័ន្ធនឹងបញ្ហាព្រំដែនមកជំនុំជំរះ។

 

លោក ហុង សុនហួរ សមាជិកព្រឹទ្ធសភា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ក្រោយសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួន ពាក់ព័ន្ធនឹងក្លែងក្លាយសន្ធិសញ្ញាព្រំដែនកម្ពុជា ដែលទង្វើនេះសម្តេចតេជោហៅថាជាទង្វើក្បត់ជាតិ។

 

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើ ក្លែងបន្លំឯកសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបំបែកចេញពីសំណុំរឿងលោក ហុង សុនហួរ ។ លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ តាមមាត្រា១០៧ ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហកមទណ្ឌ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦៕(VRSN)

 

**FILE** in this Oct. 7, 2015, photo, Hong Sok Hour, right, a senator from the opposition Cambodia National Rescue Party, is escorted by riot police officers at Phnom Penh Municipal Court in Phnom Penh, Cambodia. A Cambodian court on Monday, Nov. 7, 2016, sentenced an opposition senator to seven years in prison over comments he posted on Facebook criticizing a 36-year-old border agreement with neighboring Vietnam. (AP Photo/Heng Sinith, FILE)

អត្ថបទដែលជាប់ទាក់ទង