ប្រធានស្តីទីព្រឹទ្ធសភា ស្នើសុំរដ្ឋាភិបាលចិនសង់អគារ​សាលប្រជុំ​ថ្មីមួយទៀត

(ភ្នំពេញ) ៖ លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹងលោក CHEN CHANGZHI អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេសក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា។

 

ប្រធានស្តីទីព្រឹទ្ធសភាលោក នៃ ប៉េណា ក្រៅពីសំដែលកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបង្ហាញពីការលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ជាពិសេសបានរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ចិន ដែលបានឈានដល់កម្រិតកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

 

ប្រធានស្តីទីព្រឹទ្ធសភាក្នុងនាមប្រជាជន រដ្ឋាភិបាល ព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវិភាគទានដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់។

 

លោក នៃ ប៉េណា បន្តថា ព្រឹទ្ធសភាកម្ពុជាបានទទួលជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាបន្តបន្ទាប់ ចាប់តាំងពីនីតិកាលទីមួយ រហូតមកដល់បច្ចុប្បន្ន ដូចជា អគារថ្នាក់ដឹកនាំ អគារសមាជិកព្រឹទ្ធសភា ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ និងរថយន្តជាដើម។

 

ក្នុងឱកាស និងជំនួបជាហ្មីនេះ ប្រធានស្តីទីព្រឹទ្ធសភាបានសំណូមពរដល់ ប្រធានគណៈប្រតិភូ  ជួយជំរុញរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការកសាងអគារសាលប្រជុំថ្មីរបស់ព្រឹទ្ធសភាកម្ពុជា៕(VRSN)

photo_2017-03-31_18-15-34 photo_2017-03-31_18-15-53 photo_2017-03-31_18-15-57 photo_2017-03-31_18-16-00 photo_2017-03-31_18-16-05

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com