អង្គការអាដហុកចង់ឲ្យបក្សនយោបាយយកបញ្ហាប្រជាពលរដ្ឋដាក់ក្នុងគោលនយោបាយ និងមានបេក្ខជនជាស្ត្រីឲ្យបានច្រើន

(ភ្នំពេញ) ៖ សមាគមអាដហុកខេត្តកោះកុង នៅថ្ងៃនេះ បានរៀបចំកិច្ចពិភាក្សាតុមូល ស្តីពីសិទ្ធិអ្នកបោះឆ្នោត ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សនយោបាយចំនួនបី ដូចជាគណបក្សប្រជាជនកម្ពុជា  គណបក្សសង្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រធិបតេយ្យ។

 

 

កិច្ចពិភាក្សាតុមូលនេះ មានប្រជាពលរដ្ឋក្នុងមូលដ្នាន និងបេក្ខជនឈរឈ្មោះ សរុបទាំងអស់៣០នាក់ ដោយមានគោលបំណងបង្កបរិយាកាសឲ្យម្ចាស់ឆ្នោត បានជួបជាមួយតំណាងគណបក្សនយោបាយ

និងលើកឡើងអំពីបញ្ហាប្រឈម ព្រមទាំងតម្រូវការជាអាទិភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដាក់បញ្ចូលទៅក្នុងគោលនយោបាយ២០១៧ខាងមុខ។

 

 

ប្រធានសមាគមការពារសិទ្ឋិមនុស្សអាដហុកប្រចាំខេត្តកោះកុង លោក ញៀប សំអឿន បានប្រាប់ Swift News តាមទូរស័ព្ទថា ការបង្កើតកម្មវិធីកិច្ចពិភាគ្សាតុមូលនេះ គឺចង់ឲ្យបេក្ខជនតំណាងគណបក្សនយោបាយ ដែលចូលរួមនៅថ្ងៃនេះ បានដឹងពីបញ្ហារបស់ប្រជាពលរដ្ឋ និងយកទៅដាក់បញ្ចូលក្នុងគោលនយោបាយជាអទិភាព៕(SN ជុំ សុធន)

 

17523366_236402613495853_5756354862029687349_n 17553571_236402656829182_2269989635742016349_n 17553613_236402660162515_1451663703277927458_n 17626195_236402606829187_8245108468079697360_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង