ការដាក់ញ្ញត្តិរបស់សហគមន៍បូរីកីឡាមិនទាន់បានចម្លើយពីសាលារាជធានី និងក្រសួងដែនដី

 

(ភ្នំពេញ) ៖ ព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧  វេលាម៉ោង៨.០០ នៅមុខសាលារាជធានី ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ  មានប្រជាពល រដ្ឋមកបូរីកីឡាភូមិ១២ សង្កាត់វាលវង់ខណ្ឌ៧ មករា   រាជធានីភ្នំពេញនិងភ្នំបាត ចំនួន៥០នាក់ ដឹកនាំដោយអ្នកស្រីង៉ូវ ណារី អ្នកស្រីយិន ស្រ៊ីន   អ្នកច្រាយ នីម   នឹងអ្នកស្រី សាត ថា ធ្វើការតវ៉ានៅមុខសាលារាជធានីភ្នំពេញ នឹងដាក់ញ្ញាតិ។

 

ការតវ៉ា និងដាក់ញ្ញាតិ ដោយមានគោលបំណង១-សុំបដិសេធដំណោះស្រាយដីធ្លីរបស់អភិបាលរាជាធានីភ្នំពេញ ដែលបានសំរេចផ្តល់ផ្ទះ១ខ្នងប្រាក់ ២០០០$ នៅភូមិអណ្តូង ២-សុំបដិសេធសេចក្តីសំរេចកំណត់ពេល១ខែរបស់សាលារាជធានី ក្នុងការដោះស្រាយផ្ទះជូនប្រជាសហគមន៏នៅបូរីកីឡា ៣-សុំអភិបាលរាជធានីភ្នំពេញផ្តល់សិទ្ធិអោយក្រុមហ៊ុនផានអ៊ីម៉ិចជាអ្នកទទួលខុសត្រូវដោះស្រាយជូនសហគមន៏រងគ្រោះដីធ្លី ក្នុងតវ៉ានាព្រឹកនេះ វេលាម៉ោង៨.៤០នាទី សាលារាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យតំណាង អ្នកតវ៉ា៣នាក់ចូលដាក់ញ្ញតិ ១អ្នកស្រី ច្រាយ នីម ២ អ្នកស្រី ង៉ូវ ណារី ៣ អ្នកស្រីយិន ស្រ៊ីន។

 

អ្នកស្រីយិន ស្រ៊ីន បានផ្តល់បទសម្ភាសន៏ជាមួយអ្នកព័ត៌មានSwift News តាមទូរស័ព្ទថា ក្រុមអ្នកស្រីបានចូលដាក់ញ្ញាតិក្នុងសាលារាជធានី ប៉ុន្តែការដាក់ញ្ញាតិនេះដោយមិនបានជួបលោកអភិបាលនោះទេ អ្នកដែលទទួលញ្ញាតិរបស់អ្នកតវ៉ាគឺខាងរដ្ឋបាលសាលារាជធានី ហើយមិនបានឆ្លើយតប់ទៅលើញ្ញាតិ ឬធ្វើការសន្យាជាមួយនឹងអ្នកដាក់ញ្ញាតិអ្វីដោយគ្រាន់តែបានទទួលញ្ញាតិហើយក៏តំណាងបីនាក់ត្រឡប់ទៅវិញ ក្រោយពីដាក់ញ្ញតិនៅសាលារាជធានីភ្នំពេញរួចមក ក្រុមអ្នកតវ៉ាបានបន្តរទៅដាក់ញ្ញតិនៅក្រសួងដែនដីបន្តរទៀត ក្រសួងដែនបានអនុញ្ញាតិអោយតំណាងតវ៉ាចូលដាក់ញ្ញាតិចំនួនបីនាក់ដែល១អ្នកស្រី ច្រាយ នីម ២ អ្នកស្រី ង៉ូវ ណារី ៣ អ្នកស្រីយិន ស្រ៊ីន ក្រសួងដែនដីបានឲ្យលោកចាន រ៉ា ដែលមានតួនាទីជារដ្ឋបាលនៃក្រសួងដែនដី មកទទួលញ្ញាតិពីតំណាងតវ៉ា បន្ទាប់ពីទទួលញ្ញាតិពីតំណាងអ្នកតវ៉ាហើយលោកចាន់ រ៉ា បានឆ្លើយតប់ជាមួយតំណាងតវ៉ាថា លោកនិងយកញ្ញាតិនេះបញ្ជូនទៅថ្នាក់លើ ដើម្បីស្នើរឲ្យដោះស្រាយនូវបញ្ហារនេះ និងជួយជម្រុញទៅក្រុមហ៊ុនផាន់អ៊ីមីចទៅលើបញ្ហារនេះ។(SN ជុំ សុធន)

 

 

photo_2017-03-31_10-25-46 photo_2017-03-31_10-25-42 photo_2017-03-31_10-25-38 photo_2017-03-31_10-25-33

photo_2017-03-31_10-25-22

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com