សំ សុគង់ ថាតុលាការកំពូល បន្តឃុំខ្លួនលោក នី ចរិយា ព្រោះជាបទឧក្រិដ្ឋ

(ភ្នំពេញ) ៖ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក នី ចរិយា តាមរយៈមេធាវី បានស្នើទៅប្រធានអង្គជំនុំជម្រះនៃតុលាការកំពូល ដើម្បីសុំនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានបដិសេធ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ។

 

លោកមេធាវី សំ សុគង់ បានថ្លែងប្រាប់ Swift News តាមទូរស័ព្ទថា តុលាការកំពូលបានតំកល់សាលដីការបស់តុលាការឧទ្ធណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមមូលហេតុធំៗចំនួនពីរ ទីមួយលោក នី ចរិយា ត្រូវបានតុលាការដាក់ឲ្យនៅក្រោមការស៊ើបអង្កេត ស្ថិតក្នុងបទល្មើសឧក្រិដ្ឋ និងដើម្បីធានានីតិវិធីនៃការស៊ើបអង្កេតរបស់តុលាការឲ្យមានភាពរលូន។

 

លោកមេធាវ សំ សុគង់ មិនបានបង្ហាញការមិនពេញចិត្តចំពោះដីកាសម្រេចបដិសេធរបស់តុលាការកំពូលនេះយ៉ាងណានោះទេ តែលោកនឹងបន្តប្តឹងសុំនៅក្រៅឃុំរបស់កូនក្តីលោក នី ចរិយា ជាបន្តទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាពេលខាងមុខ។

 

ជាមួយនឹងសំណុំរឿងរបស់លោក នី ចរិយា នេះលោកមេធាវី បានរិះគន់លើចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញថា ហាក់មិនមានភាពរីកចំរើន ឬពន្លឿននៃការស៊ើបអង្កេតសោះ។

 

ព្រឹកថ្ងៃទី៣១ ខែមីនានេះលោក ឃឹម ប៉ុន ប្រធានអង្គជំនុំជម្រះនៃតុលាការកំពូលក្នុងសំណុំរឿង សុំនៅក្រៅឃុំរបសើមេធាវីការពារក្តីលោក នី ចរិយា បានសម្តេចបន្តឃុំខ្លួនលោក នី ចរិយា ជាបន្ត។ លោក នី ចរិយា បានចាប់ខ្លួន និងឃុំខ្លួនអស់រយៈពេល១១ខែហើយ ពាក់ព័ន្ធនឹងបទសមគំនិតសូកប៉ាន់សក្សី ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕(VRSN)

 

nycharya-855

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com