សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤ ខែមិថុនា

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាយឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះកុំបីខាន។

 

សម្តេចបានលើកឡើងថា «រដូវចូលឆ្នាំ គឺ កាន់តែខិតចូលមកកៀកហើយ ទន្ទឹមនឹងការបោះឆ្នោតសង្កាត់ឃុំក៏នៅមិនឆ្ងាយប៉ុន្មានដែរ»។

 

សម្តេចបានបន្តថា «ប្រទេសជាតិយើងក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយកំណើនសេដ្ឋកិច្ច ៧.៧% ដែលធ្វើអោយ កម្ពុជាបានងើបស្មើមុខមាត់ជាមួយអន្តរជាតិ។ ប្រទេសជាតិរីកចម្រើនទៅបាន ព្រោះយើងមានប្រជាពលរដ្ឋដែលមានការយល់ដឹងហើយបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ជាពិសេស គឺ ការចូលរួមថែរក្សា ការពារសន្តិភាពដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់កម្ពុជាយើង»។

 

សម្តេចតេជោបានស្នើដូច្នេះថា «សូមប្រជាពលរដ្ឋ និងយុវជនដែលបានចុះ ឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះកុំបីខាន»។

 

នាព្រឹកថ្ងែទី៣១ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដូច្នេះថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ»៕

 

17629643_1285854628129698_1630572959856528618_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com