អនុប្រធាន គ.ជ.ប វះកាត់ពោះវៀនប្រកបដោយជោគជ័យ

(ភ្នំពេញ) ៖ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក គួយ ប៊ុនរឿន បានបាត់មុខមួយរយៈពេលខ្លីពីការងារ ដោយមិនឃើញលោកទៅបង្ហាញមុខក្នុងកម្មវិធីមួយចំនួនដែលរៀបចំឡើងដោយ គ.ជ.ប ដូចសព្វមួយដង។

 

អវត្តមានទាំងកន្លែងការងារ និងអវត្តមានទាំងសកម្មភាពនានាក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយមិនមានមូលហេតុ និងហាក់ដូចជាគ្មានការជូនដំណឹងពី គ.ជ.ប  ទាំងនេះហើយដែលជាចម្ងល់ថាតើ អវត្តមានអនុប្រធាន គ.ជ.បរូបនេះ ព្រោះតែត្រូវទៅបំពេញបេសកកម្មក្រៅប្រទេស ឬមួយលោកមានធុរៈក្នុងគ្រួសារជាចាំបាច់។

 

មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះព័ត៌មានត្រូវបានទម្លាយដោយហ្វេសប៊ុនមួយឈ្មោះថា ជា សុជាតា(Socheata Chea) ព្រោះលោកបាននឹងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ។

 

ហ្វេសប៊ុកនេះបានសរសេរដូច្នេះថា «រសៀលថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម ដឹកនាំដោយ ឯ.ឧ ឡុង រី បានមកជួបសួរសុខទុក្ខ ឯ.ឧ គួយ ប៊ុនរឿន ដែលកំពង់សំរាកព្យាលបាល(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យ Royal Phnom Penh» ។

 

លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ទំនងជាបានចូលសម្រាកនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ព្រោះថាកាលពីថ្ងៃទី២២ ខែមីនា សកម្មភាពការងាររបស់លោកក្នុងផេកហ្វេសប៊ុកនៅមាននៅឡើយ  តែ ចាប់ពីថ្ងៃទី២៣ ខែមីនា មកដល់ថ្ងៃនេះសកម្មភាពក្នុងបណ្តាញសង្គមរបស់លោកក៏លែងមានសកម្មភាពតែម្តង។

 

តាមរយៈហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា អ៊ុំ វីររ័ត្ន (UM Virakroath) ក៏បានសរសេរក្នុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ម្សិលម៉ិញនេះថា លោក គួយ ប៊ុនរឿនត្រូវបានវៈកាត់ប្រកបដោយជោគជ័យ។

 

ហ្វេសប៊ុកឈ្មោះថា អ៊ុំ វីររ័ត្ន បានសរសេរដូច្នេះថា «ព្រឹកមិញក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក្នុងនាមអតីតសហការី បានទៅសួរសុខទុក្ខឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គជប ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ Royal PhnomPenh ក្រោយពីធ្វើការវះកាត់ដោយជោគជ័យ»៕

 

១Untitled ២Untitled 17523546_1379390152082359_2118932675312736654_n Untitled

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com