ការជ្រើសប្រធាន អនុប្រធានថ្មី វាខុសលក្ខន្តិក:របស់គណ:បក្ស CNRP និងច្បាប់(វីដេអូ)

(ភ្នំពេញ) ៖ តាមច្បាប់តាមត្រា១៨ នៃគណបក្សនយោបាយ លក្ខន្តិក:ជាច្បាប់កំពូលរបស់គណបក្ស ហើយគណបក្សសង្គ្រោះជាតិ ត្រូវគោរពតាមលក្ខន្តិកនេះព្រោះជាច្បាប់កំពូលរបស់ខ្លួន ហើយសមាជថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ត្រឹមត្រូវពូការកែលក្ខន្តិក:របស់ខ្លួន ហើយគណបក្សមានសិទ្ទិប្តូរឈ្មោះបាន។

 

លោកប៊ុន ហុននិយាយថា សមាជកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បានធ្វើទៅស្របតាមលក្ខន្តិក:ត្រឹមត្រូវ ប៉ុន្តែខុសត្រង់ប្រការ៥៧ ដែលសមាជនេះជ្រើសរើសប្រធាន និងអនុប្រធាន ។

 

គណបក្ស cnrp បានបំពានលក្ខខន្តិក:គណបក្សដែលជាច្បាប់កំពូលរបស់ខ្លួន ព្រោះសមាជជ្រើសរើសប្រធាន និងអនុប្រធាន ដូច្នេះក្រសួងមហាផ្ទៃ មិនអាចបញ្ជាទៅគណបក្សនយោបាយណាត្រូវយ៉ាងម៉េចទោះទេ ។ គឺគ្រាន់តែប្រាប់ចំណុចដែលខុសលក្ខន្តិក:ប៉ុណ្ណោះ ។ ចំពោះនិតិវិធីធ្វើម៉េចឱ្យស្របតាមលក្ខន្តិក:វិធានការបន្តក្រសួងមហាផ្ទៃ គឺ អនុវត្តន៍តាមផ្លូវច្បាប់ មិនអាចធ្វើអ្វីដែលហួសពីច្បាប់បានទេ។

 

លោកបញ្ជាក់ថា សូមកុំយល់ច្រឡំរវាង សមាជវិសមញ្ញរបស់គណ:បក្សសង្រ្គោះ ជាមួយការជ្រើសរើសប្រធាន និងអនុប្រធានឱ្យសោះ ។ ការធ្វើសមាជត្រឹមត្រូវ ប៉ុន្តែអ្វីដែលខុសគឺការជ្រើសរើសប្រធាន និងអនុប្រធាន។ ក្រសួងមិនខ្វល់ទេអ្នកណាប្រធាន អនុប្រធានទេឱ្យតែស្របតាមលក្ខន្តិក:របស់គណ:បក្សដែលជាច្បាប់កំពូល ព្រោះលក្ខន្តិក:ជាច្បាប់កំពូលរបស់ខ្លួន ។

សូមទស្សនាការបកស្រាយទាំងស្រុងរបស់លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដូចខាងក្រោម ៖

 

 

អត្ថបទដែលជាប់ទាក់ទង