ប៊ុន ហុន ៖ ក្រសួងមហាផ្ទៃគ្មានសិទ្ធិលូកលាន់ថាតើនរណាជាប្រធាន និងអនុប្រធានគណបក្សទេ

លោក ប៊ុន ហុន បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនៅក្រសួមហាផ្ទៃថា៖

«ការធ្វើសមាជគឺស្របតាមប្រការ៤៥ និង៤៧ គឺត្រឹមត្រូវតាមលក្ខន្តិកៈ ប៉ុន្តែនៅក្នុងសាមជនេះ ជ្រើសរើសប្រធាន និងអនុប្រធាន៣នាក់ គឺខុសច្បាប់»។

 

«ក្រសួងគ្មានសិទ្ធិបញ្ជាគណបក្សថា ត្រូវធ្វើអ៊ីចេះ អ៊ីចុះទេ។ កិច្ចការផ្ទៃក្នុងគណបក្ស ក្រសួងមិនលូកលន់ទេ គ្រាន់តែក្រសួងចង់ឲ្យធ្វើស្របតាមលក្ខន្តិកៈ»។

 

«វិធានការបន្ត នឹងចាត់ចែងតាមផ្លូវច្បាប់។ អត់មាននរណាសម្រេចឲ្យធ្វើបែបណានោះទេ ប៉ុន្តែច្បាប់ចែងយ៉ាងណា យើងនឹងអនុវត្តតាមនោះ»។

 

«គណបក្សមិនមែនធ្វើអ្វីបានតាមចិត្តទេ ព្រោះលក្ខន្តិកៈជាច្បាប់កំពូលរបស់គណបក្ស»។

 

«ក្រសួងមហាផ្ទៃគ្មានសិទ្ធិលូកលាន់ថាតើនរណាជាប្រធាន និងអនុប្រធានគណបក្សទេ»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង