អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃថា CNRP ខុសត្រង់ការតែងតាំងប្រធាន និងអនុប្រធានបក្ស(វីដេអូ)

 

(ភ្នំពេញ) ៖ សេចក្តីប្រកាសព័ត៌របស់ក្រសួងមហាផ្ទៃត្រូវបានអានដោយលោកប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់នូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជា ជំនួបកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ មិនមែនជាជំនួបខាងនយោបាយទេ តែជាជំនួបបច្ចេកទេសដែលទាក់ទងនឹងការអនុវត្តច្បាប់។ កាតតែងតាំងប្រធាន និងអនុប្រធានបក្ស គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ គឺ ខុសលក្ខន្តិកៈដែលបានដំកល់ទុកនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។

 

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបានអានដល់ចំណុចទីបី ដែលបានសរសេរថា «ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា បន្ទាប់ពីការលាលែងពរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ អាណត្តិដែលនៅសល់ គីមានរយៈពេលតិចជាង១៨ខែ ហើយគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដែលបើកកិច្ចប្រជមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចអនុវត្តតាមប្រការ៤៧ ចំណុចត្រេទី១ នៃលក្ខន្តិកៈ  របស់គណបក្សសង្គ្រោះជាតិ ដែលបានប្រគល់សិទ្ធិជូនលោក កឹម សុខា អនុប្រធានគណបក្ស ជាប្រធានស្តីទី គណបក្សដើម្បីដឹកនាំគណបក្សរួចហើយ»។

 

សូមទស្សនាការបកស្រាយទាំងស្រុងរបស់លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដូចខាងក្រោម ៖

 

 

photo_2017-03-30_12-52-28  photo_2017-03-30_16-17-42 photo_2017-03-30_16-17-50

photo_2017-03-30_16-17-31

អត្ថបទដែលជាប់ទាក់ទង