សិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ចូលរួមការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ 

(ភ្នំពេញ) ៖ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) បើវគ្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការត្រៀមលក្ខណះរបស់អ្នកសារព័ត៌មាន  និងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧។

 

អង្គការ ACT នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការត្រៀមលក្ខណៈរបស់អ្នកសារព័ត៌មានមុន ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១៧ ក្នុងគោលបំណង ដើម្បីពិភាក្សា និងចែករំលែកអំពីបញ្ហាប្រឈមដែលអ្នកសារព័ត៌មានបាន ជូបប្រទះកាលពីពេលបោះឆ្នោតកន្លងទៅ ស្វែងរកវិធីសាស្រ្តថ្មីៗ ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព ក្រមសីធម៌ និងឯករាជ្យភាព ឆ្ពោះទៅរកសន្តិភាពជានិតន្តរ៍  ដើម្បីទទួលបានសិទ្ឋិពេញលេញ ក្នុងការបញ្ចេញមតិ និង ការសម្រេចចិត្តក្នុងការបោះឆ្នោត កាលបរិច្ឆេទ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ (ចាប់ពីម៉ោង៨:០០-១២:០០ ព្រឹក)ទីកន្លែង បន្ទប់ប្រជុំ ទន្លេបាសាក់។

 

ACT គឺ ជាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្តីអំពី សន្តិភាពដោយផ្អែកលើការវិភាគរឿងរ៉ាវនាពេលបច្ចុប្បន្ន ដើម្បីកំណត់យកនូវយុទ្ធសាស្រ្តសមស្រប ក្នុងការបំផ្លែងទំនាស់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលជាការចូលរួមចំណែកនូវដំណើរការឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់ និងសាកលលោក៕ (SN-ជុំ សុធន)

photo_2017-03-30_15-04-16

 

អត្ថបទដែលជាប់ទាក់ទង