អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា សម រង្ស៊ី ​ធ្លាប់សារភាពអំពីកំហុសក្នុងរឿងគប់គ្រាប់បែក

 

(ភ្នំពេញ) ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រតិកម្មទៅនឹងការរថ្លែងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្ទាប់ពីលោកបានបញ្ចប់ការសន្ទនាតាមវីដេអូខុនហ្វឺរិនកាលពីព្រឹកម៉ិញ នៅមុខអតីតរដ្ឋសភាជាតិ។

 

លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងរំលឹកពីការទទួលកំហុសរនស់លោក សម រង្ស៊ី កាលពីឆ្នាំ២០០៦ ដែលបានចោទសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ថាជាអ្នកនៅពីក្រោយខ្នងនៃការបោកគ្រាប់បែកកាលពី២០១មុននោះ។

 

កាលពីព្រឹកម៉ិញនេះ នៅចេតិយមុខអតីតមន្ទីររដ្ឋសភាជាតិ គណបក្សសង្គ្រោះជាតិបានរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ឋជនរងគ្រោះក្នុងព្រឹត្តិការណ៍កាលពី២០ឆ្នាំមុន។ លោក សម រង្ស៊ី បានថ្លែងថា កាលពី២០ឆ្នាំមុន លោកបានរៀបចំគម្រោងធ្វើបាតុកម្ម ដើ់ម្បីអោយកម្មករទាមទាររកយុត្តិធម៌ នឹងដើ់ម្បីអោយថៅកែរោងចក្រតំឡើងប្រាក់ខែជូនដល់កម្មករ។ លោក សម រង្ស៊ី បន្តថា អស់រយះពេល២០ឆ្នាំ កន្លងមកនេះ លោកនៅតែតស៊ូរកយុត្តិធម៌ជូនដល់វីរះកម្មករ ជានិច្ចដើម្បីស្វែងរកឃាតករយកមកកាត់ទោសតាមផ្លូវច្បាប់។

 

ស្របពេលគ្នានេះ លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា «ការសារភាពអំពីកំហុសដែលបានចោទប្រកាន់ទាំងងងើល គឺ ជាសារជាតិពិត នៃលិខិតនេះអាចឆ្លុះបញ្ចាំងនូវសកម្មភាពរបស់ក្រុមខ្លួននៅថ្ងៃនេះ»។

 

តាមលិខិតសុំទោសដែលចុះហត្ថលេខា ដោយលោក សម រង្ស៊ី កាលពីឆ្នាំ២០០៦ បានសរសេរថា «ខ្ញុំមានការសោកស្តាយ ដោយបានប្រព្រឹត្តិមិនត្រឹមត្រូវ ចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកលើហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា….»។

 

 

កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ពោល គឺ ២០ ឆ្នាំមុន ការគប់គ្រាប់បែកចំនួនបួនគ្រាប់ចូលក្នុងហ្វូងបាតុករ មុខរដ្ឋសភាជាតិ បណ្តាលឲ្យមមនុស្សប្រមាណ១៦នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាលជាង១៥០នាក់ ក្បែរព្រះបរមរាជវាំង ក្នុងពេលដែលលោក សម រង្ស៊ី ដឹកនាំក្រុមបាតុករ ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ឋយុត្តិធ៌មនៅកម្ពុជា។

 

មកទល់ពេលនេះ យុត្តិធ៌មនៃជនរងគ្រោះទាំងអស់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនោះ នៅមិនទាន់បានទទួលនៅឡើយ ហើយអ្នកនៅពីក្រោយ និងអ្នកបញ្ជា សមត្ថកិច្ចជំនាញ នៅមិនទាន់បង្ហាញរបាយការជាផ្លូវការ នៃជនជាប់ពាក់ព័ន្ធទាំងនោះ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅឡើយ។ «យើងទាមទាឲ្យរាជរដ្ឋាភិបាល វែកមុខឧក្រិដ្ឋជនដៃដល់ និងអ្នកសមគំនិត មកផ្តន្ទាទោស ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានឆាប់» នេះជាការសរសេរបញ្ជាក់លើផ្ទាំងបដាដែលបិទនៅក្នុងពិធីនោះ៕(VRSN)

 

17362936_1415613478501728_3164001140839574913_n (1)

17554293_1414790025250740_340905066332294770_n

WhatsApp Image 2017-03-30 at 7.55.27 AM

photo_2017-03-30_12-52-28 photo_2017-03-30_12-52-41 photo_2017-03-30_12-52-59

 

សូមទស្សនាវីដេអូលោក សម រង្ស៊ី ដូចខាងក្រោម ៖

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com