មេធាវីសម្តេចតេជោ ហ៊ុន សែន មិនពេញចិត្តនឹងសាលក្រមផ្តន្ទាទោស សម រង្ស៊ី តិចពេក

(ភ្នំពេញ) ៖ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ទោសលោក សម រង្ស៊ី ត្រឹមតែមួយឆ្នាំ ប្រាំបីខែ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

 

លោកមេធាវី គី តិច តំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ Swift News ថា លោកមិនសូវពេញចិត្តនឹងសាលក្រមសម្រេចដាក់ទោសលោក សម រង្ស៊ី ដែលមិនធួនល្មមនឹងទង្វើដែលបានប្រមាថមកលើគណបក្សប្រជាជនកម្ពុជា។

 

ចំពោះការមិនពេញចិត្តនឹងសាលក្រមរបស់សាលាដំបូងកាលពីព្រឹកម៉ិញនេះ លោកមេធាវី គី តិច មិនទាន់បង្ហាញជំហរថា តើត្រូវប្តឹងឧទ្ធណ៍យ៉ាងណានោះទេ ដោយរង់ចាំពិភាក្សាជាមួយកូនក្តីសិន។

 

លោកមានប្រសាសន៍ដូច្នេះថា «ខ្ញុំនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្ស»។

 

ចំណែកលោកមេធាវីការពារលោក សម រង្ស៊ី Swift News មិនអាចទាក់ទងបានទេ។

 

នៅព្រឹកនេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី ឋាវរៈ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារមួយឆ្នាំប្រាំបីខែ នឹងពិន័យជាប្រាក់១០លានរៀល និងទាមទាសំណងជំងឺចិត្ត១០០រៀល។

 

សាលក្រមសម្រេចផ្តន្ទាទោសនេះក្នុងសំណុំរឿង លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានចោទថាគណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយនៃអំពើឃាតកម្មលើលោក កែម ឡី៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com