សហព័ន្ធកីឡាកាយសម្ព័ន្ធត្រៀមបញ្ជួនកីឡាករចេញទៅហ្វឹកហាត់នៅចិន 

ភ្នំពេញ: កីឡាករកាយសម្ព័ន្ធសំ រីមនឹងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរគឺពីថ្ងៃទី១០មេ សារហូតដល់ថ្ងៃទី១៥សីហាទើបគេចេញពីប្រទេសចិនទៅកាន់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រ កួតកីឡាស៊ីហ្គេមតែម្ដង ។
 

លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធមានប្រសាសន៍ថាការហ្វឹកហាត់នេះគឺនៅទីក្រុង Shantou ខេត្តGuangdong ដោយហាត់ជាមួយគ្រូរបស់ចិននិងកីឡាករចិន។

 

សំ រីមដែលមានអាយុ២២ឆ្នាំនោះគេជាកីឡាកាយសម្ព័ន្ធ

Artistic ដែលលេចធ្លោជាងគេនៅកម្ពុជា ។ កីឡាករ រូបនេះធ្លាប់ហ្វឹកហាត់នៅប្រទេសជប៉ុន និង ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើន ។នេះជាការចេញទៅ ហ្វឹកហាត់ក្រោមការជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជានិងក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា ។

 

គួរបញ្ជាក់ថាលោកGordon Taing បានសន្យាចេញលុយក្នុងការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រ ទេសចិនមួយឆ្នាំ៣០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com