រថយន្តហាយឡែនឌ័របុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់

(ស្វាយរៀង) ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន វ៉ារថយន្តកុងតឺន័រ ២គ្រឿងទៀត ក្នុងស្ថានភាពគ្រោះថ្នាក់បានបុកម៉ូតូមួយគ្រឿងពេញទំហឹង ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឱ្យជនរងគ្រ៉ោះប៉ើងស្លាប់ភ្លាមៗ ហើយម៉ូតូផ្ងារជើងឡើងលើតែម្តង ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរចរណ៍ខាងលើ លើកមានឡើង វេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកសួនច្បារថ្មី  អតីតសួនច្បាររូបសិង្ហ ក្នុងភូមិឃោសាង  សង្កាត់ស្វាយតឿ  ក្រុង-ខេត្តស្វាយរៀង ។

 

សមត្ថកិច្ចប្រាប់ថា រថយន្តបង្កគ្រោះថ្នាក់ចរចរណ៍ ម៉ាកហាយឡែនឌ័រ  ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 2V-4292 ធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច បានបើកវ៉ាជែងរថយន្តកុងតឺន័រចំនួន ២គ្រឿង ក្នុងស្ថានភាពគ្រោះថ្នាក់បានជ្រុល  ទៅបុកម៉ូតូមួយគ្រឿង  ម៉ាកហុងដា C125 ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1V- 1799 ធ្វើបញ្ចា្រស់ទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់ រីឯម៉ូតូជនរងគ្រោះប៉ះជើងឡើងលើតែម្តង ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលបានត្រូវរថយន្តហាយឡែនឌ័របុកស្លាប់មានឈ្មោះ ឈឹម សុភី ភេទប្រុស  អាយុ២៨ឆ្នាំ ទីលំនៅភូមិថ្នល់កែង  សង្កាត់ពោធិ៍តាហោ  ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ។

 

សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រាជោកហើយបានជិះម៉ូតូចេញពីកន្លែងស៊ីផឹក ដើម្បីត្រឡប់ទៅកន្លែងធ្វើការងារ រួចបានបត់ឆ្វេងមិនមើលមុខខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿងទៀត បើកបរក្នុងល្បឿនវ៉ារថយន្តកុងតឺរ ២គ្រឿង បុកម៉ូតូពេញមួយទំហឹងផ្លោងហោះជនរងគ្រោះបោកក្បាលស្លាប់ភ្លាមព្រោះគ្មានពាក់មួកសុវត្ថិភាព ។ បន្ទាប់ពីកើតហេតុអអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ។

 

បច្ចប្បន្នរថយន្ត និងម៉ូតូ យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿង និងរងចាំធ្វើការដោះស្រាយគ្នា  ។ សពជនរងគ្រោះត្រូវបានប្រគល់ជួនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕SN168

photo_2017-03-28_09-19-20 photo_2017-03-28_09-19-43

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com