ប្រជាពលរដ្ឋ​សារទចំពោះការជាប់ឆ្នោតមេដឹកនាំថ្មីនៅទីក្រុងហុងកុង

ចិន ៖ ប្រជាពលរដ្ឋមកពីមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មនៅតំបន់រដ្ឋបាលពិសេសក្រុងហុងកុង ប្រទេសចិន បានអបអរសារទចំពោះលោកស្រី ខារី ឡេម (Carrie Lam) ដែលបានជាប់ឆ្នោតជានាយកប្រតិបត្តិសម្រាប់អាណត្តិទី ៥ នៅទីក្រុងហុងកុង ។

លោកស្រី ស្តារី លី នាយិកាសម្ព័ន្ធប្រជាធិបតេយ្យសម្រាប់ការអភិវឌ្ឍនៅទីក្រុងហុងកុង (DAB) បានសម្ដែងទំនុកចិត្តរបស់លោកស្រីចំពោះនាយកប្រតិបត្តិជាប់ឆ្នោតរូបនេះ ។

សូមរំឭកថា កាលពីថ្ងៃអាទិត្យ ទីក្រុងហុងកុងបានធ្វើការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិសម្រាប់អាណត្តិទី ៥ ដែលពេលនោះសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតចំនួនជិត ១.២០០ នាក់ បានបោះឆ្នោតជាសម្ងាត់នៅស្ថានីយបោះឆ្នោតដ៏សំខាន់មួយនៅក្នុងទីក្រុងនេះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com