នគរបាលស្រុកពញាឮ បញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀន ម្នាក់ទៅសាលាដំបូងខេត្ត

(កណ្តាល) ៖ កម្លាំងជំនាញអធិការស្រុកពញាឮ បញ្ជូនមុខសញ្ញាម្នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ដែលបានឃាត់ខ្លួនកាលពីម្សិលមិញនៅចំណុចភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

 

 

 

លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថាជនសង្ស័យឈ្មោះ សឿន សុខពេជ្រ  ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករកាប់គោ មានទីលំនៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

 

 
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន ចំនួន បីកញ្ចប់តូច, ទូរសព្ទ មួយគ្រឿង ម៉ាកHIYA ។

 

 
លោកអធិការបន្តថាមុនពេលឃាត់ខ្លួន កម្លាំងជំនាញបានទទួលព័ត៌មាន ថា មានជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើ សកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើបន្ទាប់មកកម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែក បានចុះបង្រ្កាប ឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងបានដូចខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងបន្តចាត់ការតាមនីតិវិធី ៕

A

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com