សភាប្រទេសស្កត់ឡែនបោះឆ្នោតធ្វើប្រជាមតិជាថ្មីដើម្បីចាកចេញពីអង់គ្លេស

ស្កត់ឡែន ៖ កាលពីថ្ងៃអង្គារ សភានៅប្រទេសស្កត់ឡែន (Scotland )បានបោះឆ្នោតក្នុងសំឡេង ៦៩ ទល់ ៥៩ សំឡេង ដើម្បីគាំទ្រសំណើរបស់រដ្ឋមន្ត្រីទីមួយនៅប្រទេសនេះដែលចង់សុំឲ្យសភានៅចក្រភពអង់គ្លេសផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋស្កត់ឡែនធ្វើការបោះឆ្នោតប្រតិមតិជាថ្មីម្ដងទៀតស្ដីពីឯករាជ្យនៅប្រទេសស្កត់ឡែន ។

លោកស្រី Nicola Sturgeon ដែលជាអ្នកលើកសំណើនេះឡើងបាននិយាយថា ប្រជាពលរដ្ឋស្កត់ឡែន គឺត្រូវមានឱកាសបោះឆ្នោតពីអនាគតរបស់ខ្លួនឲ្យបានមុនពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។

សូមបញ្ជាក់ថា ក្រោយពីចក្រភពអង់គ្លេសបានយល់ព្រមហើយ ការបោះឆ្នោតប្រជាមតិរបស់ប្រទេសស្កត់ឡែននេះនឹងត្រូវរៀបចំធ្វើនៅក្នុងអំឡុងពេល ២ ឆ្នាំខាងមុខទៀតនេះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com