ប្រធានាធិបតីអាមេរិកលុបចោលកិច្ចព្រមព្រៀងការឡើងកម្ដៅពិភពលោករបស់លោកអូបាម៉ាដោយប្រកាសបើកសករាជថ្មីក្នុងផលិតកម្មថាមពល​

អាមេរិក ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាអនុវត្តមួយ កាលពីថ្ងៃអង្គារដែលលោក ត្រាំ បាននិយាយថា វានឹងជួយស្ដារឧស្សាហកម្មធ្យូងថ្មឡើងវិញ និងបង្កើតការងារបន្ថែមទៀត ។

ទង្វើនេះគឺធ្វើឡើងតាមការសន្យាដែលលោក ត្រាំ បានធ្វើនៅពេលធ្វើយុទ្ធនាការបោះឆ្នោតថា លោកនឹងលុបចោលផែនការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺ លោក បារ៉ាក់ អូបាម៉ា ទាក់ទិននឹងការទប់ស្កាត់ការឡើងកម្ដៅពិភពលោក ។

បទបញ្ជាអនុវត្តនេះនឹងត្រូវផ្អាក និងលុបចោលវិធានការមួយចំនួននៅក្នុងផែនការទប់ស្កាត់ការឡើងកម្ដៅពិភពលោករបស់លោក អូបាម៉ា នេះដើម្បីបង្កើនផលិតកម្មថាមពលក្នុងស្រុកដែលជាប្រភេទប្រេងហ្វូស៊ីល ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com