ក្រសួងទេសចរណ៍ប្រកាសស្វែងរកអ្នកជំនាញខាងថតរូប Selfie អង្គរអច្ឆរិយ: ឆ្នាំ២០១៧

(ភ្នំពេញ) ៖ ក្រសួងទេសចរណ៍ប្រកាសស្វែងរកអ្នកជំនាញខាងថតរូប Selfie អង្គរអច្ឆរិយ: ឆ្នាំ២០១៧ មកដាក់បង្ហោះក្នុងគេហទំពរ័ Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ ដើម្បីឲ្យសាធារណ:ជន និង fans ធ្វើការចុច Like បោះឆ្នោតជូនរូបដែលស្រស់ស្អាតពេញចិត្តជាងគេ។

 

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ និង ជម្រាបជូនសាធារណ:ជនទូទៅថា «នៅក្នុងកម្មវិធីប្រកួតប្រជែងថតរូប Selfie អង្គរអច្ឆរិយ: ឆ្នាំ២០១៧ គណ:កម្មការបច្ចេកទេសបានទទួល ហើយធ្វើការវាយតម្លៃរូបភាពដែលបានចូលរួមប្រកួត ដោយជ្រើសរើសយករូបចំនួនប្រាំ (Top 5) ផ្អែកលើលក្ខខណ្ឌ ខ្លឹមសារប្រធានបទ និងបច្ចេកទេសថត មកបង្ហោះក្នុងគេហទំពរ័ Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ ដើម្បីឲ្យសាធារណ:ជន និង fans ធ្វើការចុច Like បោះឆ្នោតជូនរូបដែលស្រស់ស្អាតពេញចិត្តជាងគេ»។

 

គណ:កម្មការ នឹងធ្វើការបូកសរុប និងជ្រើសរើសជ័យលាភីចំនួនបី ដែលមានការគាំទ្រច្រើនជាងគេ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ។ ជាមួយនឹងការជូនដំណឹងនេះ ក្រសួងទេសចរណ៍ សូមឲ្យសាធារណ:ជន ចូលរួមបោះឆ្នោត ដោយចុច Like រូបទាំងប្រាំ ដើម្បីគាំទ្ររូបដែលស្រស់ស្អាត និងពេញចិត្តជាងគេផងដែរ៕

photo_2017-03-29_08-55-06

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com