នេះជាគំរូមន្រ្តីល្អ នៃការមើលថែរាស្រ្ត ឲ្យដូចថែគ្រួសារខ្លួន

(ភ្នំពេញ) ៖ ក្រៅពីការងារសង្គម ការងារបម្រើប្រជាពលរដ្ឋ ការងារបម្រើជាតិ ការងារដែលសំខាន់មួយទៀត ហើយមិនអាចមើលរំលងដែរនោះ គឺការងារបម្រើគ្រួសារ ការអនុវត្តបានល្អជានិរន្តនូវគោលការណ៍បម្រើទាំងនេះ ទើបមានសុភមង្គលបំផុតតាមផ្លូវចិត្ត និងផ្លូវកាយ។

តួយ៉ាងក្នុងនាមជាមន្រ្តីបម្រើរាស្រ្ត ការគិតគូរសុខទុក្ខប្រជាពលរដ្ឋ នោះវាគឺជាកាតព្វកិច្ចរបស់មន្ត្រីរាជការគ្រប់ៗគ្នា។ 

ផ្ទុយទៅវិញមន្ត្រីរាជការគ្រប់ៗគ្នាសំអាងថា ការងារដែលខ្លួនកំពុងតែអនុវត្ត និងធ្វើប្រចាំថ្ងៃនោះវាគ្រាន់តែជាភារកិច្ច ធ្វើឲ្យតែបង្គ្រប់កិច្ច ឬធ្វើឲ្យតែផុតពីដៃ វាមិនមែនជាមន្រ្តីរាជការសាធារណៈរបស់រដ្ឋ ដែលបានបម្រើរាស្រ្តនោះទេ។

ក្នុងនាមជាមន្រ្តីរាជការដែលបម្រើរាស្រ្តពិតៗ ពិសេសត្រូវបំពេញតាមសំណូមពររបស់ពលរដ្ឋ ទៅតាមលទ្ធភាពដែលអាចធ្វើជូនរាស្ត្របាន ជួយឲ្យបានអស់ពីសមត្ថភាពរបស់ខ្លួន ពោល គឺធ្វើឲ្យប្រជារាស្រ្តពេញចិត្តទៅលើការដឹកនាំរបស់ខ្លួន តែបើមិនអាចធ្វើបានទេ ត្រូវចេះទុកឱកាស ឬផ្តល់ឱកាសទៅអ្នក ដែលគេអាចធ្វើបាន និងប្រសើរជាងទើបជាមន្រ្តីប្រពៃ ដែលមានការទទួលខុសត្រូវខ្ពស់។

ទោះជាយ៉ាងណាក្នុងនាមជាមន្រ្តីសាធារណៈ ជាមន្រ្តីរាជការ ក្រៅពីការងាររួមរបស់ជាតិ ការងារដែលមិនត្រូវបានបំភ្លេចនោះ គឺកាតព្វកិច្ចគ្រួសារ ដែលរួមមានឪពុកម្តាយ ប្រពន្ធ និងកូន។ 

រូបភាពនេះត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយបន្តរពីមួយទៅមួយ ជាមួយនឹងការសរសេរតៗគ្នាថា ជាគំរូមន្រ្តីល្អ សម្រាប់មន្រ្តីមួយចំនួនទៀតយកតម្រាប់ និងរៀនសូត្រតាម ហើយត្រូវមើលថែរាស្រ្ត ឲ្យដូចថែគ្រួសារខ្លួនយ៉ាងដូច្នេះដែរ ទើបគេហៅថាមន្រ្តីបម្រើរាស្រ្តពិតៗ។ (VRSN)

 

17577970_1621036144592836_10087298_n

អត្ថបទដែលជាប់ទាក់ទង