បែកធ្លាយថាកម្លាំង CNRP នឹងឡើងមកទាមទារលុយជាថ្នូរនឹងតំណែងបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់

(ភ្នំពេញ) ៖ មានការបែកធ្លាយមួយ ព័ត៌មានក្រៅផ្លូវការមួយថា កម្លាំងតាមខេត្តមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ(CNRP) គ្រោងនឹងមកកាន់ស្នាក់ការកណ្តាល CNRP នាពេលខាងមុខ ដើម្បីទាមទារចំណែកលុយដែលពួកគេបានបង់ប្តូរយកតំណែងជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ បើសិនជាមិនបានដូចបំណងនោះ។

 

តាមហ្វេសប៊ុកឈ្មោះ ប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារ បានសរសេរថា កម្លាំងនៅមូលដ្ឋានរបស់ CNRP នឹងឡើងមកទាមទារលុយក្នុងម្នាក់ពីប្រាំរយដុល្លា ដល់ជាងមួយពាន់ដុល្លា ដែលពួកគេបានបង់ ប្តូរយកតំណែងបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់។

 

តាមហ្វេសប៊ុកខាងលើបានសរសេរដូច្នេះថា «បែកធ្លាយផ្ទៃក្នុងដែលអាចជឿទុកចិត្តបាន មានព័ត៌មានថា មានការរៀបចំកម្លាំងនៅមូលដ្ឋាន ដើម្បីឡើងតវ៉ានៅស្នាក់ការកណ្តាល បក្ស CNRP ដើម្បីទាមទារលុយដែលពួកគេបង់ ដើម្បីបានតំណែងបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ ដែលម្នាក់ពី ៥០០$ ដល់ជាង១០០០$ !!!»។
ជាងនេះទៅទៀតក្រៅពីការសេរនេះហ្វេសប៊ុកឈ្មោះ ប៊ុន រឿន មិនបានបង្ហាញពីមនុស្សដែលត្រៀមឡើងមកស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញនោះឡើយ ចំពោះឯកសារពាក់ព័ន្ធនានាក៏គ្មាន ក្រៅពីការសរសេរថា «ការជ្រួលច្របល់នៅមូលដ្ឋាន គឺ បន្ទាប់លឺដំណឹងថា បក្សបានធ្វើសមាជខុសលក្ខន្តិកៈ ដែលប្រឈមការមិនទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយអាចត្រូវ គជប សម្រេចលុប CNRP ចេញពីបញ្ជីឈ្មោះបោះឆ្នោត»។

 

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនាព្រឹកនេះមិនអាចសុំការបញ្ជាក់ចំពោះការចោទប្រកាន់ខាងលើបាននៅឡើយទេ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងដោយទូរស័ព្ទបាន តែមន្រ្តីច្បាប់ជាន់ខ្ពស់របស់ CNRP ថ្លែងប្រាប់ Swift News ថាព័ត៌មាននៅមិនផ្លូវការឡើយ ហើយជាព័ត៌មានដែលប្រតិដ្ឋឡើងដោយក្រុមមនុស្សមួយក្រុម ដែលមាននិន្នាការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ «គ្មានទេ! រឿងហ្នឹងមានមនុស្សក្រុមមួយគេរៀបចំឡើង ដើម្បីបង្ខូចឈ្មោះ CNRP តែប៉ុណ្ណោះ»។
ហ្វេសប៊ុកឈ្មោះ ប៊ុន រឿន បានបន្តថា អ្នកទាំងនោះនិយាយថា លុយរាប់ពាន់ដុល្លារដែលពួកគេបានពីចងការធនាគារ ខ្ចីលុយគេ លក់ដីស្រែចម្ការ ទៅសូកបក្សដើម្បីយកតំណែងបេក្ខភាពមក្រុមឃុំសង្កាត់។ «ចុះបើទៅជាយ៉ាងនេះ តើអ្នកណាទទួលខុសត្រូវ? ពីព្រោះបើថ្នាក់ដឹកនាំបក្សមិនដោះស្រាយទេ គឺពួកគេមានតែនាំគ្នាឡើងមកទាមទារវិញ នៅស្នាក់ការបក្សចាក់អង្រែរ។ រឿងនេះ បើទុកឲ្យមេបក្សម្នាក់ទៀតរត់ចោល តើអ្នកណាទទួលខុសត្រូវ? គេកំពុងនាំគ្នាប្រមូលកម្លាំងឡើងមកចាក់អង្រែរឲ្យហើយ ដើម្បីកុំឲ្យយឺតពេល»៕(VRSN)

 

cambodia-cnrp-rally-monks-aug-2013-1000 img-cnrp-in-phnom-penh-last-week-youth-around-50000-people-joined-468

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com