ពហុកីឡដ្ឋានរបស់ក្លិបបាល់ទាត់អាជីព Shanghai Shenhua ត្រូវអគ្គិភ័យឆាបឆេះ 

ចិនៈ ពហុកីឡដ្ឋាន Hongkou របស់ក្លិបបាល់ទាត់ដែលលេងនៅក្នុងលីហ្គកំពូលរបស់ប្រទេសចិន Shanghai Shenhua ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅព្រឹកថ្ងៃនេះ។
 

ទីភ្នាក់ងារព័ត៌មានរដ្ឋបានអោយដឹងថាអគ្គិភ័យនេះមិនប៉ះពាល់ដល់កន្លែងអង្គុយ រឺទីលាននោះទេ ហើយការស៊ើបអង្កេតកំពុងតែបន្តធ្វើដើម្បីរកដើមចមនៃ ឧបត្តិហេតុនេះ។

ក្លិបដែលគ្រប់គ្រងដោយអតីតអ្នកចាត់ការក្លិប Brighton, Gus Poyet បានចុះកិច្ចសន្យាជាមួយអតីតខ្សែប្រយុទ្ធ Man City, Carloz Tevez កាលពីឆ្នាំមុនក្នុងតម្លៃ៤០លានផោន។ ក្រៅពីនោះអតីតកីឡាករ Premier Leagueផ្សេងទៀតដែលលេងនៅក្លិបនេះរូមមាន Demba Ba និង Obafemi Martins៕

 

អត្ថបទដែលជាប់ទាក់ទង