រថយន្តបែនដឹកដី បើកកៀម៉ូតូបណ្តាលឲ្យ ដួលចូលក្រោមរថយន្តកិនស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

( ភ្នំពេញ) ៖ រថយន្តបែនដឹកដី បើកកៀម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅពីថ្ងទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៦និង ១០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ។

នគរបាលខណ្ឌព្រែកព្នៅបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរទិសដៅស្របគ្នាពីជើងទៅត្បូង រថយន្តដឹកដី ម៉ាក ហុីណូ ពណ៌ស ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A -៥៦៤៨ អ្នកបើកបរគេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។  ចំណែកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១C-៦២៩៥ បើកបរដោយជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មានទីលំនៅម្ដុំព្រែកតាទែន មុខរបរ រត់ម៉ូតូឌុប និងអ្នករួមដំណើរ ឈ្មោះ ស ណាគ្រី ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរ នៅផ្ទះ ពេលមកដល់ត្រង់ចំណុចកើតហេតុ ដោយសណ្ឋានផ្លូវតូចចង្អៀតរថយន្តបានបើកកៀម៉ូតូបណ្តាលឲ្យដួលចូលកង់រថយន្តកិនស្លាប់នៅនឹងកន្លែង  និងអ្នករួមដំណើររបួសធ្ងន់។ 

 ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្ក្រោះនៅពេទ្យឯកជន២៤ម៉ោង ។ ចំណែកសាកសពត្រូវបានរថយន្តសាមុយដឹកទៅលំនៅដ្ឋាននៃសព ។ ចំពោះមុខ ករណីនេះ អធិការដ្ឋានបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com