អគ្គលេខាធិការកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បង្ហាញពីជំនឿចិត្តក្នុងការប្រកួត Davis Cup 

ភ្នំពេញៈ លោកទេពរិទ្ធីវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្ដេជ្ញាហើយថាឆ្នាំនេះកម្ពុជា នឹងឈ្នះក្នុងការប្រកួតនៅក្រុម៤ដើម្បីបានឡើងមកលេងនៅក្រុម៣ជាថ្មីឡើងវិញ នៃការប្រកួត Davis Cup។
 

ថ្លែងក្នុសន្និសីទកាសែតថ្ងៃនេះលោកទទួលស្គាល់ពីការចាញ់នៅក្រុម៣កាល ពីឆ្នាំ២០១៦ដោយសារតែកីឡាករមានរបួសច្រើនពិសេសកីឡាករប៊ុន កេន្នីមានរបួសស្មាតែពេលនេះគេបានព្យាបាល ជាសះស្បើយហើយ ។

 

គេនៅចាំបានថាថាកាលពីឆ្នាំ២០១២ប្រទេសកម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៏Davis-Cupជាលើកដំបូង ដោយបានទទួលជ័យជំនះយ៉ាងខ្លាំងខ្លាដោយប្រកួតឈ្នះដណ្តើមបានចំណាត់ថ្នាក់ពីក្រុម៤មកក្រុម៣។កីឡាវាយកូន បាល់កម្ពុជាបានរក្សាតំណែងនៅក្នុងក្រុម៣ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំគឺឆ្នាំ២០១៣លេងនៅឌូបៃ២០១៤ លេងនៅម៉ាឡេស៊ី២០១៥លេងនៅអ៊ីរ៉ង់ និង២០១៦លេងនៅអ៊ីរ៉ង់ម្ដងទៀតដោយកម្ពុជាចាញ់ហើយធ្លាក់មក លេងនៅក្រុម៤នាឆ្នាំ២០១៧នេះ។

  

ព្រឹត្តិការណ៏Davis-Cupឆ្នាំ២០១៧អាស៊ីអូសេអានីក្រុម៤នឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីសាថោន,ប្រទេសបារ៉ែន ដែលចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ខែមេសារហូតដល់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៧។

 

១១ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន ប្រទេសបារ៉ែនជាម្ចាស់ផ្ទះ, បង់ក្លាដេស, កម្ពុជា, អ៊ីរ៉ាក់, កៀហ្ស៊ីស៊ីស្ថាន, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, អារ៉ាប៊ីសាអូឌីត, ប្រទេសសិង្ហបុរី, និងតាជីគីស្ថាន។ ការប្រកួតចែកចេញជា ២ពូលដែលពូលមួយមាន៥ប្រទេស និងពូលមួយទៀតមាន៦ប្រទេស ។ក្នុងចំណោម១១ប្រទេសនេះជ្រើសរើសយក តែ២ប្រទេសប៉ុណ្ណោះដើម្បីឡើងទៅលេងក្រុម៣នាឆ្នាំក្រោយ។ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងមុនពេលថ្ងៃប្រកួត ចាប់ផ្តើម។

 កម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺប៊ុន កេន្នី ម៉ម ផល្គុណ ឡុង សំនៀង និង កីឡាចំណូលថ្មី វ័យក្មេងមួយរូបគឺឱ សារិទ្ធ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com