រថយន្ដក្រុង២៥កៅអីបើកបុកក្បាលស្ពានហោះធ្នាក់ចូលប្រឡាយសំណាងល្អគ្មានអ្នកស្លាប់

កំពង់ធំ ៖ រថយន្ដក្រុង២៥កៅអីបើកបុកក្បាលស្ពានថ្មចូលធ្លាក់ ក្នុងប្រឡាយ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកមិញនេះ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែសំណាងល្អគ្មានមនុស្សណាម្នាក់ស្លាប់ឡើយ ។

 

តាមប្រព័ត៌មានពីប្រជាពលរដ្ន បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ចំណុះ២៥កៅអី ព័ណសលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-4413 បើកបរដោយឈ្មោះ ឈន សុភា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម បានបើកទៅបុកក្បាលស្ពាន បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអូរ ធ្វើឲ្យរងគ្រោះមនុស្សចំនួន២នាក់រងរួសស្រាល។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរខេត្តកំពង់ធំដើម្បីសង្គ្រោះ។

សាក្សីបន្ថែមថា រថយន្តក្រុងខាងលើបើកលឿងតាមផ្លូវជាតិលេខ ៦ លុះដល់ចំណុះកើតហេតុ បានបុកក្បាលស្ពានរួចហោះធ្លាក់ចូលប្រឡាយតែម្តង ៕ (SN-168)

 

photo_2017-03-27_17-11-48 photo_2017-03-27_17-12-01 photo_2017-03-27_17-13-27

អត្ថបទដែលជាប់ទាក់ទង