រថយន្តMercedes-Benz C220បើកលឿនជ្រុលបុករៈរថយន្តនិងម៉ូតូរបួសធ្ងន់ម្នាក់

កណ្តាល ៖ រថយន្តម៉ាក Mercedes-Benz C220 មួយគ្រឿង បានបើកបរយ៉ាងលឿន ប៉ះជារថយន្ត LexusGS300 មួយគ្រឿងទៀត រួចជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍បានកើតមាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១២និង២៥នាទី ត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បង្កឡើងដោយ រថយន្តម៉ាក Mercedes-Benz C220   ធុនទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ភ្នំពេញ 2K-9446 អ្នកបើកបរឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិចុងព្រែក ឃុំអណ្តូងពោធី  ស្រុករមាសហែក ខេត្តស្វាយរៀង  ត្រូវបាននគរបាលឃាត់ខ្លួន ។

 

សមត្ថកិច្ចនិយាយថា មុខពេលកើតហេតុ រថយន្ត Mercedes-Benz C220 បើកបរក្នុងទិសដៅពីជើងមកត្បូងដល់ចំណុចហាងកាហ្វេ ហេងហេងបានប៉ះ រថយន្ត LexusGS300 មួយគ្រឿងទៀត ពណ៏សពាក់ផ្លាកលេខ ភ្នំពេញ 2AR-7989 បន្ទាប់មកក៏ជ្រុលទៅបុកម៉ូតូម៉ាក Suzuki Let’s ពណ៌សលាយខ្មៅ បើកបរក្នុងទិសដៅពីជើងមកត្បូងបញ្ច្រាស់គ្នា អ្នកបើកបរឈ្មោះ លន់  ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង  ខេត្តកណ្តាល រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រោះនៅមន្ទីពេទ្យជ៍យជំនះ និងជ្រុលទៅបុកបង្គោលភ្លើងទៅមុខលេងរួចតែម្តង ។

 

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តបង្ករ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកទៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្នរងចាំដោះស្រាយគ្នា ៕ SN168

photo_2017-03-27_16-42-29 photo_2017-03-27_16-42-41

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង